ម្តាយកូន២នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនឱ្យកម្ពុជាវិញតាមច្រកអន្តរជាតិជាំស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ: នៅវេលាម៉ោង ១៣និង២១នាទី
ថ្ងៃទី០៥ ខែកុម្ភះ ២០២២ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរចំនួន ០២នាក់ តាមច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានឈ្មោះដូចខាងក្រោម:
១/ឈ្មោះ ចាំមី ខាវ ភេទស្រី អាយុ ២២ឆ្នាំ
២/ឈ្មោះ ខាវ សាឡន ភេទប្រុស អាយុ ០៤ ឆ្នាំត្រូវជាកូន អ្នកទាំង ២ រស់នៅភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
បានធ្វើការនៅប្រទេសថៃរយៈពេល ០៤ ឆ្នាំចាប់ខ្លួននៅខេត្តអូប៊ុន ចូលតាមប្រទេសឡាវ បន្ទាប់មកលោកគ្រូពេទ្យក៏បានយកសំណាករកជំងឺកូវីដ19 ជាលទ្ធផល អវិជ្ជមាន ទាំងពីរនាក់។បច្ចុប្បន្ន ក្រុមគ្រូពេទ្យបាន ឲ្យវិលត្រឡប់ទៅផ្ទះវិញ៕ដោយ:ចាន់ ធី