លោកឧកញ្ញា គុយ លាងគី បានមានប្រសាសន៍ថាកត្តាសាមគ្គីភាពគ្នាល្អតែងតែធ្វើឱ្យយើងគ្រប់គ្នាទទួលបានជោគជ័យ

ខេត្តកំពង់ធំ ៖ លោកឧកញ្ញា គុយ លាងគី ម្ចាស់សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់បានថ្លែងថាកត្តាសាមគ្គីភាពគ្នាល្អតែងតែធ្វើឱ្យយើងគ្រប់គ្នាទទួលបានជោគជ័យ។
លោកឧកញ៉ាបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រគល់សំលៀកបំពាក់និងថវិកាដល់ក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំដែលនិងត្រៀមប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ឆ្នាំ២០២២ថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២២ខាងមុខនេះ ព្រឹកថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២២នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ស្ថិតនៅភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ គ្រូបង្វឹកនិងក្រុមកីឡាករបាល់ទាត់ជិត៤០នាក់ ។
លោកឧកញ្ញាបានបន្តថាដើម្បីចូលរួមលើកស្ទួយវិស័យកីឡាក្នុងខេត្តកំពង់ធំឲ្យកាន់តែរីកចម្រើនពិសេសការចូលរួមជាមួយនិងរាជរដ្ឋភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងមានការរីកចម្រើនលើគ្រប់វិស័យហើយវិស័យកីឡាក៏បានរីចម្រើជាលំដាប់ផងដែរ ។
លោកឧកញ្ញ៉ាបានបញ្ជាក់ផងដែរថាការលេងកីឡាដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏មិនអាចយើងទាំងអស់គ្នាបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយដូច្នេះយើងត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលខិតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ។
លោកបានបន្តថាឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចេះគោរពវិន័យ បទបញ្ជា បច្ចេកទេស ស្រលាញ់ និងយោគយល់អធ្យាស្រ័យគ្នាជាពិសេសបានឆ្លុះបញ្ចាំងនូវការចូលរួមលើកកម្ពស់វិស័យកីឡាឱ្យមានការវិវឌ្ឍឈានទៅមុខជាលំដាប់។
ហើយទឹកចិត្ត និងស្មារតីជាអ្នកកីឡា គឺសំដៅថាការចាញ់ឈ្នះគឺមិនសំខាន់ទេ ចំណុចដែលសំខាន់នោះឱ្យតែបានជួបជុំគ្នា រាប់អានគ្នា ស្រលាញ់គ្នា មិត្តភាព សាមគ្គីភាព សុខភាព និងឈានទៅរួមគ្នាដើម្បីកសាងឱ្យមានការរីកចម្រើន លោកក៏បានដាស់តឿនដល់ក្រុមកីឡាករត្រូវបន្តអនុវត្តន៍វិធានការ «៣ការពារ ៣កុំ» ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ។
លោក យី សំអូន អ្នកដឹកនាំក្លឹបបានថ្លែងអំណរគុណដល់លោកឧកញ្ញា គុយ លាងគី និងក្រុមគ្រួសារដែលបានផ្តល់សំ
លៀកបំពាក់និងថវិកាដល់កីឡាករសម្រាប់យកទៅប្រើប្រាស់ក្នុងពេលប្រកួតខាងមុខនេះ សូមជូនពរលោកឧកញ្ញា គុយ លាងគី និងក្រុមគ្រួសារជួបតែសេចក្តីសុខនិងរីកចម្រើនរហូត។

លោក ឃឹម សេង ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំបានឲ្យដឹងថានៅថ្ងៃទី០៩ ខែកុម្ភៈឆ្នាំ២០២២ខេត្តកំពង់ធំបានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ឆ្នាំ២០២២ប្រកួតជម្រុះក្នុងពូល«ឃ» មាន៤ក្រុម គឺ ១.ក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំ ២.សមាគមកីឡា
ខេត្តព្រះវិហារ ៣.សមាគមកីឡាខេត្តមណ្ឌលគិរី និង ៤.ក្លឹបបាល់ទាត់អថិរាជដំរីឥសាន ។ ដោយឡែកក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំត្រូវជួបជាមួយសមាគមកីឡាខេត្តមណ្ឌលគិរី ។

គួរបញ្ជាក់ថាក្លឹបបាល់ទាត់សន្តិភាពខេត្តកំពង់ធំមានកីឡាករនិងគ្រូដឹកនាំមានចំនួន៤៣នាក់ទទួលបានសំលៀកបំពាក់២ឈុត និងថវិកា២លានរៀល។