លោក រ៉ន សោភ័ណ នាយករដ្ឋបាលស្រុកកំពង់ត្រឡាចមានប្រសាសន៍ថាកីឡាបានរួមចំណែកកាត់បន្ថយពអសកម្មនិងអំពើអបាយមុខក្នុងសង្គម

ខេត្តកំពង់ឆ្នាំង ៖ លោក រ៉ន សោភ័ណ នាយករដ្ឋបាលស្រុកកំពង់ត្រឡាចមានប្រសាសន៍ថា កីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្មនិងអំពើអបាយមុខក្នុងសង្គមដូចជាការសេបគ្រឿង
ញៀនល្បែងស៊ីសងអំពើហិង្សាក្នុងគ្រួសារនិងសង្គមជាតិ។

មាន ប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងពិធី បិទការ
ប្រកួតកីឡាបឋមសិក្សា មធ្យមសិក្សាជ្រើសរើសជើងឯកឆ្នាំ 2021-2022 នារសៀលថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2022 ។

លោក រ៉ន សោភ័ណ្ឌ បានបន្តថា វាជាប្រការសំខាន់ខ្លាំងណាស់ សម្រាប់ក្មួយៗស្ថិតក្នុងវ័យសិក្សា ដែលចាំបាច់ត្រូវកសាងខ្លួនអោយក្លាយ ជាសិស្សល្អកូនល្អ និងមិត្តល្អដើម្បីក្លាយខ្លួនជាពលរដ្ឋល្អទៅថ្ងៃអនាគត ។ ក្មួយៗត្រូវបណ្ដុះឲ្យបាននូវសម្បត្តិទាំង៤ ក្នុងជីវិត គឺសម្បត្តិផ្លូវកាយ សម្បត្តិបញ្ញាសម្បត្តិសីលធម៌ និងសម្បត្តិទ្រព្យា ទើបឆ្លើយតបទៅនឹងការកសាង ធនធានមនុស្ស ប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់។

ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបាន យកចិត្តទុកដាក់ដល់ការលើកទឹកចិត្ត ចំពោះវិស័យកីឡាជាតិព្រមទាំងផ្ដល់ប្រាក់រង្វាន់ជ័យលាភីយ៉ាងច្រើនដល់កីឡាករកីឡាការិនីដែលបានទទួល ជ័យលាភីជ័យផងដែរ។

យោងតាមរបាយការណ៍ ដែលរាយការណ៍ដោយ លោក ម៉េង សុខណាអនុប្រធានការិយាល័យអប់រំ ស្រុកកំពង់ត្រឡាច
បានអោយដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាមធ្យមសិក្សាជ្រើសរើសជើង
ឯកប្រចាំឆ្នាំ 2021 .2022ថ្នាក់ស្រុកឆ្នាំនេះចាប់ផ្ដើមដំណើរការពីថ្ងៃទី 6 ដល់ថ្ងៃទី 7 ខែកុម្ភៈ 2022 គឺរយៈពេល2 ថ្ងៃកីឡាមានដូចជាអត្តពលកម្មបឋមសិក្សា បាល់ទាត់បឋមសិក្សា អត្តពលកម្មមធ្យមសិក្សាបាល់ទះអនុវិទ្យាល័យ បាល់ទះជើងឯកមធ្យមសិក្សា និងបាល់ទាត់ជើងឯកមធ្យមសិក្សា។

គួរបញ្ជាក់ថាក្នុងកម្មវិធីបិទការប្រកួត
កីឡាបឋមសិក្សានិងមធ្យមសិក្សានារសៀល នោះ ក៏មានដាក់ឲ្យប្រកួតយកជើងឯកបាល់ទាត់ មធ្យមសិក្សា
ផ្នែក បុរសៗដែលចំណាត់ថ្នាក់លេខ1
បានទៅវិទ្យាល័យហ៊ុនសែនកំពុងត្រឡាចចំណាត់ថ្នាក់លេខ 2 បានទៅវិទ្យាល័យព្រះបាទនរោត្តមសីហមុន្នីមុន្នីដោយលទ្ធផលពិន្ទុ5ទល់ 1៕ សុខ គឹមសៀន