កសិករជា១០០គ្រួសារមកពីភូមិចំនួន១៥ក្នុងស្រុកជីក្រែងនិងស្រុកសូទ្រនិគមបានទទួលពូជបន្លែ ដើម្បីជំរុញការងារដាំដុះបង្កើនប្រាក់ចំណូល

ខេត្តសៀមរាប៖ កសិករចំនួន ១២០គ្រួសារ មកពីភូមិចំនួន ១៥ភូមិ ក្នុងនោះស្រុកសូទ្រនិគម រួមមាន៖ ភូមិថ្នល់ ចាន់សត្បូង ចាន់សជើង តាតោកលិច ជុប ដូនដៀវ ច្បារលើ គោកចិន ស្រែប្រីយ៍ និងភូមិសន្លោង និងស្រុកជីក្រែង រួមមាន៖ ភូមិបុសពក កំពង់ស្នោរលិច កំពង់ស្នោរកើត ជីក្រែង និងភូមិសណ្តាន់ នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង បានទទួលពូជបន្លែ ដើម្បីជំរុញការងារដាំដុះ បង្កើនប្រាក់ចំណូលប្រចាំថ្ងៃដល់ពួកគាត់។

ពីធិចែកនេះដែរធ្វើនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដឹកនាំដោយលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្មខេត្តខេត្ត លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ និងលោក លោកស្រី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែង និងស្រុកសូទ្រនិគម ។

ជាមួយនោះការចែកជូនគ្រាប់ពូជបន្លែនោះ ក្នុងគ្រួសារកសិករនីមួយៗ ទទួលបាន គ្រាប់ពូជចំនួន ៤មុខ រួមមាន៖ ត្រកួន ម្ទេស សណ្តែកកួរ និងស្ពៃ។ ក្នុងនោះប្រជាកសិករ ពួកគាត់ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានទទួលពូជ និងបច្ចេកទេសដាំដុះពីមន្ត្រីជំនាញ ដើម្បីយកទៅអនុវត្តបែបនេះ៕