សិក្ខាសាលា​ថ្នាក់​ខេត្ត​ស្តីពី​ការផ្សព្វផ្សាយ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ឆ្នាំ​២០១៣

0

​កំពង់ឆ្នាំង ៖  សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ឆ្នាំ​២០១៣ ថ្នាក់​ខេត្ត​បាន​ធ្វើឡើង​នៅ​ព្រឹក​ថៃ្ង​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៤​នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​ឯកឧត្តម តាន់ ​វេ​ងធៀង អនុប្រធាន​នាយក​ក​ដ្ឋា​ន​នៃ​ក្រសួង​ផែនការ​តំណាង​ដ៏​ខ្ពង់ខ្ពស់

ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ  ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលរង​ខេត្ត  និង​ឯកឧត្តម ឡុង  ឈុន​ឡៃ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​។​ក្នុង​ពិធី​នោះ​ដែរ​មាន លោក ឌិម ឌន ប្រធាន​មន្ទីរ​ផែនការ​ខេត្ត លោក​លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង​.​ស្រុក  និង​មន្ត្រី​ការិយាល័យ​ចំណុះ​អោយ​មន្ទីរ​ផែនការ​ខេត្ត ជាច្រើនរូប​ទៀត ។​
​    ​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ  បានលើកឡើង​ពី​គោលបំណង​នៃ​អង្គសិក្ខាសាលា​ថា​៖​គឺ​ដើម្បី​ផ្តល់ឱកាស​អោយ​អង្គការ​/​ស្ថាប័ន​អ្នកផ្តល់​សេវា​នានា  និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ទទួល​ព័ត៌មាន​ស្តីពី​ប្រភព​ទិន្នន័យ និង​ការបែងចែក​ទិន្នន័យ​គ្រួសារ​ក្រីក្រ  ព្រមទាំង​អត្រា​នៃ​ភាពក្រីក្រ​តាម​តំបន់​។​លើកទឹកចិត្ត​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ប្រើប្រាស់​បញ្ជីរ​គ្រួសារ  ដើម្បី​ផ្តល់​សេវា​និង​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ  និង​គ្រួសារ​ក្រីក្រ​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ហើយ​ចំ​គោលដៅ​។​បំផុស​អោយមាន​ការផ្សព្វផ្សាយ​បន្ត​រាល់​អ្នកពាក់ព័ន្ធ​ទាំងអស់​និង​ក្រុមប្រឹក្សាឃុំ  ប្រើប្រាស់​ទិន្នន័យ​ក្រីក្រ​និង​តារាង​ប្រៀបធៀប​អត្រា​ក្រីក្រ​ដើម្បី​រៀបចំ​ផែនការ​និង​ផ្តល់​សេវា​ជូន​។​ពង្រឹង​អោយ​មាន​ការទទួលស្គាល់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​សំរាប់​កំណត់​គោលដៅ​អាទិភាព​ផែនការអភិវឌ្ឍន៍​ផ្តល់​សេវា​ដល់​សហគមន៍​និង​គ្រួសារ​ក្រីក្រ​ជាក់ស្តែង​។​
​    ​មានប្រសាសន៍​បើក​អង្គសិក្ខាសាលា ឯកឧត្តម តាន់ វេ​ងធៀង  បាន​ថ្លែងថា​៖​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​និង​អនុវត្ត​នូវ​គោលនយោបាយ​កំណែ​ទំរង់​លើ​គ្រប់​វិស័យ​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣  ដើម្បី​កំណើន​ការងារ សមធម៌ និង ប្រសិទ្ធភាព​នៅ​កម្ពុជា  ឈាន​ទៅ​សម្រេច​អោយបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព  និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង​។​ឯកឧត្តម​បាន​បន្តថា ក្រសួង​ផែនការ​ជា​សេនាធិការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ដែល​ជា​ផែនការ​សេដ្ឋកិច្ច  រយៈពេល​មធ្យម​ឆ្នាំ​២០០៦.២០១០​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ឆ្នាំ​២០០៩.២០១៣​ហើយ​បច្ចុប្បន្ន​គឺ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤.២០១៨​។​
​    ​នៅ​ចុងបញ្ចប់​ឯកឧត្តម​តាន់ វេ​ងធៀង​ក៏​បាន​ផ្តាំផ្ញើ  ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ទីរពេទ្យបង្អែក​​ស្រុក​ប្រតិបត្តិ  បណ្តា​អង្គការ​និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​ជា​ប្រតិបត្តិ​ករ  ផ្តល់​សេវា​ឬ​ជំនួយ​ដល់​សេវា​ក្រីក្រ​ផ្ទាល់  សូម​ប្រើ​ទិន្នន័យ​គ្រួសារ​ក្រីក្រ​បញ្ជីរ​គ្រួសារ​ក្រីក្រ​ចុងក្រោយ  សំរាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការជ្រើសរើស​តំបន់​និង​គ្រួសារ គោលដៅ​សំខាន់ នៃ​អង្គ​សិក្ខាសាលា​ថ្ងៃនេះ  គឺ​ដើម្បី​ផ្តល់​សេវា​និង​ជំនួយ​ជូន​សហគមន៍​ក្រីក្រ និង​គ្រួសារ​ក្រីក្រ ជាក់ស្តែង​អោយចំ​គោលដៅ​និង​តម្រូវការ​របស់​ពួកគាត់​៕​

14274_1460679310878574_9077507988110091162_n 10363525_1460679420878563_4304872037930813599_n 10612582_1460679360878569_6936602944297778698_n 10649525_1460679390878566_6644741670264693690_n