សង់សំណង់សាងសង់ រំលោភចំណីផ្លូវសាធារណៈ អាជ្ញាធរ មូលដ្ឋានធ្វើមិនដឹង

0

ខេត្តកំពត ៖ បើយោងតាមសេចក្តីរាយការ ណ៍ ពីសំណាក់ ប្រជាពលរដ្ឋជាច្រើនគ្រួ សារ ដែលរស់នៅភូមិតាដឹប សង្កាត់អណ្តូ ងខ្មែរ ក្រងកំពត ខេត្តកំពត។
បានសម្តែងក្តីព្រួយបារម្ភថា ទីតាំងម្ចាស់ដេប៉ូ រដ្ឋ ធៀន សាងសង់ សំណង់គ្មានច្បាប់ អនុញ្ញាត ហើយ ថែមទាំងរំលោភយក ដីចំណីផ្លូវសាធារណៈថែមទៀតផង ប្រជាពលរដ្ឋ បានអោយដឹងថា សព្វថ្ងៃនេះពួកគាត់ កំពង់តែព្រួយបារម្ភណ៍ អំពីបញ្ហាផ្លូវចូលផ្ទះរបស់គាត់ តូចហើយចង្អៀតទៀត ដោ យសារម្ចាស់ដេប៉ូ រដ្ឋ ធៀន បានសាងសង់សំណង់ រំលោភយកផ្លូវ សាធារណៈ ធ្វើអោយពួកគាត់ លំបាកចេញចូល អ្វីដែលសំខាន់ ខ្លាចមានអគ្គិ ភ័យ ឆាបឆេះផ្ទះសំបែង របស់គាត់ ឡាន ទឹកមិនជួយ សង្គ្រោះ ទាន់ពេលវេលាបាននោះទេ ដោយសារផ្លូវចូលវាចង្អៀត  ។
ប្រជាពលរដ្ឋបន្តថា បើម្ចាស់ទីតាំងខាង លើ រំលោភយកដីរដ្ឋ គិតតែផល ប្រយោ ជន៍ផ្ទាល់របស់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់អ្នកជិតខាងនោះ តើអាជ្ញាធរនឹងមន្ត្រីជំនាញពាក់ព័ន្ធ គិតយ៉ាងណាដែរអំពីបញ្ហានេះ។
ពាក់ព័ន្ធករណីខាងលើ លោកមេភូមិតាដឹប បានឲ្យអ្នកយកព័ត៌មានដឹងថា លោកបានរាយការណ៍ ជូនលោកចៅសង្កាត់រួច ហើយ តែមិនមានដំណោះ ឆ្លើយតប លោ ក ទទួលស្គាស់ថា ចំណុចខាងលើនេះពិត ជាបានសាងសង់សំណង់ រំលោភផ្លូវលំសា ធារណៈពិតមែន ដែលមានប្រវែងបណ្តោ យ ប្រវែង ៦ម៉ែត្រ ។
សូមបញ្ជាក់ថា ទីតាំងដេប៉ូ រដ្ឋធៀន ស្ថិតនៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ត្រង់ចំណុចខាងលិចវត្តកំពតចាស់ ឈៀងខាងត្បូង ទល់មុខផ្ទះលក់កាហ្វេរ (លោកពូ ថន)។
ប្រជាពលរដ្ឋ រស់នៅភូមិតាដិប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត សូមសំណូមពរលោក លាង រឿនសុធី និង ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតមេត្តាជួយសម្រួល បញ្ហាខាងលើនេះ ជូនដល់ពួកគាត់ផង៕