ទីតាំងល្បែងសុីសង យីយោ (8888និង168ហ្គេមបាញ់ត្រី) កំពុងបើកដំណើរលេងជារៀងរាល់មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន!

0

ខេត្ដស្វាយរៀង៖ ទី​តាំង​ល្បែង​សុីសងអនឡាញដ៏ធំប្រចាំក្រុងបាវិត ខេត្ដស្វាយរៀងកំពុងបេីកដំណេីរការយ៉ាងគគ្រឹកគគ្រេង ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានឡើយដែលមានទីតាំងស្ថិតក្នុង ភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។

បើតាមអ្នកចេញចូលលេងល្បែងសុីលងខាងលើបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាទីតាំងខាងលើនេះគឺមានអាជ្ញាប័ណ្ណ ហើយពួកគាត់ចូលទៅលេងល្បែងសុីសងដោយមិនខ្លាចញញ្ញើតអ្វីឡើយ។

ពលរដ្ឋរស់នៅជិតទីតាំង បានឲ្យសារព័ត៌មានដឹងថា ចំពោះទីតាំងខាងលើនេះគាត់មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេដោយពួកគាត់គ្រាន់តែដឹងថាមួយថ្ងៃៗឃើញមានអ្នកញៀនល្បែងចូលទៅលេងជាហូរហែរជួនពេលខ្លះមានក្រុមអ្នកញៀនល្បែងចូលលេងពាក់ពពួនគ្នាយ៉ាងច្រើនកុះករទៀតផង។

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ជុំវិញករណីខាងលើនេះដែរលោកវរសេនីយ៍ អែម សុវណ្ណារិទ្ធ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិតបានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ចំពោះទីតាំងនេះគឺគេមានអាជ្ញាប័ណ្ណមកពីកាសុីណូ។

ប្រជាពលរដ្ឋ​ សំណូមពរដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ពិសេស​ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕