ពលករ១៦៦នាក់ត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញតាមច្រកអូរអន្លក់

ខេត្តបាត់ដំបង ៖ អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរប្រមាណ ជិត ២០០ នាក់ បន្ថែមទៀតមកកម្ពុជាវិញដែលពួកគេឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅទីនោះ នាព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ដែលបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកកំណើតវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។ ក្នុងនោះផងដែរ លោកក៏បានបញ្ជាក់ថា ពលករខ្មែរទាំងអស់មានចំនួន ១៦៦ នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ជាលទ្ធផល

អវិជ្ជមាន ទាំងអស់។

លោកបានបន្ថែមថាបន្ទាប់មកសមត្ថកិច្ច បាន កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវី-១៩ ដល់ពលករចំនួន ៦៦នាក់ ក្នុងនោះស្រី៣៥នាក់.ក្មេង៩នាក់ដែលគ្មានកាតចាក់ វ៉ាក់សាំងបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១០០នាក់ ក្នុងនោះស្រី២០នាក់ និង ក្មេង២៣នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕ អត្ថបទ : ព្រាប.ស