​វ៉ា​ម៉ូតូ​ប៉ះ​ដៃ​គ្នា​ដួល​កណ្តាល​ថ្នល់​ត្រូវ​រថយន្ត​កុង​តែ​ន​រ័​កិន​ខ្ទេច​ម៉ូតូ​

0

ភ្នំពេញ៖ រថយន្ត​កុង​តែ​ន​រ័​ធុន​ធ្ងន់ ០១​គ្រឿង​បាន​បើក​កិន​ម៉ូតូ​គុប​០១​គ្រឿង​បណ្តាលអោយ​បាក់​ជា ០៣​កំណាត់​ហើយ​បានធ្វើអោយ​យុវជន​ម្នាក់​ជា​សិស្ស​វិទ្យា​ល​យ័​ជម្ពូ​វ​ន្ត័​រងរបួស​ធ្ងន់​ដោយសារ​តែមាន​យុវជន​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​មកពី​ក្រោយ​វ៉ា​ប៉ះ​ដៃចង្កូត​ដួល​។​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ០៤ ត្រង់ចំណុច​ក្បែរ​គ្លី​នី​ក ឡាំ​ប៊ុនថន ។​ដែលមាន​ទីតាំង ស្ថិតនៅ​ភូមិ​ជ​ម្ពួ​វ​ន្ត័ សង្កាត់ ចោមចៅ នៅ​ម៉ោងជាង ១០ និង ៤០ នាទី​ព្រឹក​ថ្ងៃទី ២៤ ខែ​កុ​ម្ភះ ឆ្នាំ ២០១៤ ។​

នគរបាល​ចរាចរខ​ណ្ឌ​ពោធិ៍​សែន​ជ​យ័​បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ​វុ​ធ​សុ​ផានិត រៀន​នៅ​វិទ្យា​ល​យ័​ជម្ពូ​វ​ន្ត័​ថ្នាក់​ទី ១១ ស្នាក់នៅ​ភូមិ អូរ​ដឹ​ម សង្កាត់​ចោមចៅ​ជិះ​ម៉ូតូ​ម៉ាក​គុប​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១E៩៨០២​រថយន្ត​០១​គ្រឿង​ទៀត​ប្រភេទ​កុង​តែ​នន​រ័​ម៉ាក​HINO​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A០៩៣៥​អ្នកបើកបរ​រត់​បាត់​បើក​មកពី​ក្រោយ​។​និង​ម៉ូតូ​បង្កហេតុ​០១​គ្រឿង​ទៀត​ម៉ាក​សេ​១២៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយរៀង​១D១៤៧២​បើកបរ​ដោយ​ឈ្មោះ​ភា​វាសនា​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ស្នាក់នៅ​ភូមិ​ជ​ន្ពូ​វ​ន្ត័ ( ឃាត់ខ្លួន )​។​

សកត្ថ​កិច្ច​បាន​បន្តថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ធ្វើដំណើរ​តាម​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ០៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ​ក៍​ស្រាប់​តែមាន​ម៉ូតូ​បង្កហេតុ​០១​គ្រឿង​ម៉ាក​សេ​១២៥​បាន​បើក​មកពី​ក្រោយ​ស្រប​ទិស​គ្នា​ហើយក៍​បាន​បើក​វ៉ា​ម៉ូតូ​របស់​ជនរងគ្រោះ​ក្នុង​ល្បឿន​លឿន​។​

ពេលនោះ​ក៍បាន​ប៉ះ​ដៃចង្កូត​គ្នា​បណ្តាលអោយ​ម៉ូតូ​ជនរងគ្រោះ​ដួល​ចូលទៅ​កណ្តាល​ថ្នល់​ហើយក៍​ត្រូវ​រថយន្ត​កុង​តែ​ន​រ័​មកពី​ក្រោយ​កិន​បាក់​ជា​០៣​កំណាត់​តែម្តង​ចំណែក​ជនរងគ្រោះ​ដួល​បោក​ទៅ​និង​ថ្នល់​បណ្តាលអោយ​រងរបួស​ធ្ងន់​។​ត្រូវបាន​គេ​បញ្ជូន​មកកាន់​គ្លីនិក​ឡាំ​ប៊ុនថន​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​រំពេច​នោះ​ជនបង្ក​បាន​លើក​ម៉ូតូ​ប្រុងរ​ត់ក៍​ត្រូវបាន​ក្រុម​អ្នករត់ម៉ូតូឌុប​ក្របួច​ជាប់​ប្រគល់អោយ​ប៉ូលិស ។

បច្ចុប្បន្ន​វត្ថុតាង​ទាំ​ថ​អស់​យកមក​រក្សាទុក​នោះ​ផ្នែក​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ​យ័​ដើម្បី​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ៕ 01 02 03