ពិធីបើកសន្និបាតបូកសរុបការងារប្រចំាឆ្នាំ ២០២១ លើកទិសដៅ ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទសយមានជ័យ៖នៅសាលាខេត្តបន្ទាយមានជ័យនា ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចំាឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងក្រុមការងាររាជរដ្ឋាភិបាលចះុមូលដ្ឋាន ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ំ រាត្រី អភិបាលខេត្ត។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ៖ ថ្ងៃនេះ យើងជួបជំុ ដើម្បីប្រារព្ធអង្គសន្និបាតសរុបការងារប្រចំាឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផលការងារដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត បន្ទាប់ពីអាក់ខានការជួបជុំដោយផ្ទាល់ ដើម្បីប្រារព្ធសន្និបាតកាលពីឆ្នាំកន្លងទៅដោយសារការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ ១៩។
ឯកឧត្តមបន្តថា៖ រយៈពេលពីរឆ្នាំកន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជាយើងបានពុះពារជម្នះ នឹងឆ្លងកាត់នូវបញ្ហប្រឈមដ៏ស្មុគស្មាញ ដោយសារការផ្ទះុឡើងវិញនៃជំងឺកូវីដ ១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដើម្បីដោះស្រាយបញ្ហប្រឈមទាំងនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនំាដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ការស្វះស្វែងរកវ៉ាក់សំាងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសំុាក្នុងសហគមន៏ ព្រមជាមួយនឹងការផ្តល់ជំនួយសង្គមដល់គ្រួសារក្រីក្រ និងកម្មការរោងចក្រ សហគ្រាស ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ ១៩ ការធ្វើអន្តរាគមន៍នានា ដើម្បីទប់លំនឹងសេដ្ឋកិច្ច សង្គមកុំឲ្យដួលរលំ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការដំណើរការនៃស្ថាបន័សាធារណៈគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធារណៈចាំបាច់នានា និងជាមូលដ្ឋាន ក្នុងសង្គម ព្រមទាំងវិធានការនានាជាច្រើនទៀត ដើម្បីស្តារសេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ ១៩។
ទោះបី សភាពការណ៍ សកល លោក និង តំបន់ មាន វិបត្តិ ប្រែប្រួល ស្មុគស្មាញ យ៉ាង ណា ក្តី ប៉ុន្តែ ក្រោម ការ ដឹកនាំ ដ៏ឈ្លាសវៃ របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ដែល បាន រៀបចំ ដាក់ ចេញ នូវ យុទ្ធសាស្ត្រ គ្រប់គ្រង ប្រទេស ជាតិ ប្រកបដោយ ទស្សនវិស័យ ច្បាស់លាស់ និង ដោយ មាន ការ គាំទ្រ ការ ចូលរួម ពី មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ មូលដ្ឋាន គ្រប់ លំដាប់ ថ្នាក់ និង ប្រជាពលរដ្ឋ ទូទាំង ខេត្ត ក្នុង នោះ រដ្ឋបាល ខេត្ត ជា ស្ថាប័ន ទទួល ខុសត្រូវ ក្នុង ការ រក្សា សន្តិភាព សណ្តាប់ ធ្នាប់ សាធារណៈ បាន ខិតខំ ប្រឹងប្រែង រួម គ្នា រក្សា ការពារ បាន យ៉ាង រឹងមាំ នូវ សុខសន្តិភាព សិ្ថរភាព នយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ដោយ បញ្ចៀស បាន នូវ អំពើ ភេរវកម្ម ព្រម ទាំង បង្ការ ទប់ស្កាត់ និង បង្រ្កាប បាន ទាន់ ពេលវេលា នូវ ឧក្រិដ្ឋកម្ម ឆ្លង ដែន និង ធានា បាន នូវ សន្តិសុខ ផ្ទៃក្នុង យ៉ាង ល្អ ប្រសើរ ហើយ ឧបាយកល ទុច្ចរិក របស់ មជ្ឈដ្ឋាន អកតិ នានា ដែល ប៉ុនប៉ង បង្ក អសេ្ថរ ភាព ត្រូវ បរាជ័យ ។
ក្នុង សន្និបាត នាថ្ងៃ នេះ ផងដែរ ក៏ មាន ការ បែងចែក ក្រុម ពិភាក្សា ចំនួន ៦ក្រុម ស្តីពី វឌ្ឍភាព និង បញ្ហ ប្រឈម ផ្សេងៗ ។ដោយ៖ឃិន គន្ធា