ប្រតិភូ​ខេត្តបន្ទាយមានជ័យ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្ត​ដុង​ថាប់​ប្រទេស​វៀតណាម​

0

​បន្ទាយមានជ័យ​: ប្រតិភូ​ជាន់ខ្ពស់​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​៦​សីហា ២០១៤​នេះ កំពុងធ្វើដំណើរ​ទៅ​ទស្សនកិច្ច​ផ្លូវការ​ឆ្លាស់​វេន នៅ​ខេត្ត​ដុង​ថាប់ ប្រទេស​វៀតណាម ដើម្បី​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ខេត្ត​សម្ព័ន្ធមេត្រីភាព ទស្សនកិច្ច​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១០ កញ្ញា​។​ ប្រតិភូ​នេះ​ដឹកនាំ​ដោយ​ឯកឧត្ដម គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកស្រី ព្រមទាំង​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព អភិបាលក្រុង និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាង ៤០ រូប​។ ទស្សនកិច្ច របស់​ប្រតិភូ​ជាន់ខ្ពស់​ខេត្តបន្ទាយមានជ័យ​តប​តាម​ការអញ្ជើញ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​

ប្រជាជន​ខេត្ត​ដុង​ថាប់ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចុះ​ថ្ងៃទី ៤ សីហា ២០១៤ និង​មានការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​២២ សីហា​។ ដោយ​ឆ្លងកាត់​ច្រកព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ខេត្តព្រៃវែង ហើយនឹង​ទៅដល់​ក្រុង​កាវ​ឡាញ់ ទី​រួម​ខេត្ត​ដុង​ថាប់ នៅ​ព្រលប់​ថ្ងៃ​ដដែល​។ ប្រតិភូ​ខេត្ត​នៅ​ថ្ងៃទី ៥ តុលា បាន​ចូល​ទស្សនា​នៅ​សារ​:​មន្ទីរ​ល្វៀ​ន សិញ​

សាក់ នៅ​ទីក្រុង​កៅ​លាញ់​ដែល​ជាទី​តម្កល់​សព្វលោក​ប្រធាន​ហូ ជា​មិញ ទីនេះ​ក៍​ជាទី​ដែល​លោកឳពុក​ប្រធាន​ហូ ជា​មិញ​បាន​ភៀសខ្លួន​ពី​វៀតណាម​ខាងត្បូង មក​ស្នាក់នៅ​ធ្វើជា​គ្រូពេទ្យ បុរាណ​ព្យាបាល​ប្រជាជន ហើយក៍​ជា​កន្លែង​ក៍សាង​កម្លាំង​ជាមួយ​ពួក​អាណានិគម​ផងដែរ និង ប្រតិភូ​ខេត្ត​បាន​បន្ត​ទស្សនា​សួនឧទ្យាន​ផ្កា​អូ​គី​ដេ​នៅ​ទីក្រុង​កៅ​ឡាញ់​នៅ​ព្រឹក​ថ្ងៃ​ដែល​។​ ខេត្ត​ទាំងពីរ បាន​បន្ត​អនុស្សារណៈ​យោគយល់​គ្នា (MOU) សម្ព័ន្ធមេត្រីភាព វា​តម្លៃ​របាយការណ៍​អនុស្សារណៈ ឆ្នាំ​២០១១ ដល់​២០១៣ និង​បន្ត​អនុស្សារណៈ​យោគយល់​២០១៤.២០១៥៕​ដោយ​: ឃិន គ​ន្ធា​photo1 photo3 photo4 photo2