អភិបាលខេត្តកំពង់ចាមបានថ្លែងថាដេីម្បីឲ្យមានការគោរពសិទ្ធិមនុស្ស យេីងត្រូវរួបរួមគ្នាថែរក្សាសុខសន្តិភាព

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ដេីម្បី ឲ្យ មានការ គោរព សិទ្ធិ មនុស្ស យេីង ត្រូវ រួបរួមគ្នា ថែរក្សា សុខសន្តិភាព ឲ្យនៅ គង់វង្ស ពីព្រោះថា បើមាន សង្គ្រាម យេីង មិន អាច និយាយ ពី សិទ្ធិ រស់រាន មាន ជីវិត បាន ទេ ការ ថ្លែង បែប នេះក្នុង ឱកាស ប្រារព្ធ ពិធី អបអរសាទរ ខួបលើកទី១១១ ទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ដែល បាន ធ្វេីឡេីង នាព្រឹក ថ្ងៃទី ៤ ខែមិនា ឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ។

ក្នុង ឱកាសនោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការប្រារព្វពិធីអបអរសាទរ ខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ” នា ឧិកាស នេះ ពិតជាមាន សារៈសំខាន់ និងចាំបាច់បំផុត ដើម្បីពង្រឹងភាពអង់អាចដល់ស្រ្តី ក្មេងស្រី និងការផ្តល់សេវាសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាដ៏ចាំ បាច់ បំផុត ដើម្បីធានាបាននូវដំណើរការសង្គម ប្រកបដោយសុខដុមរមនា។
ឯកឧត្តមអភិបាលខេត្ត បាន បញ្ជាក់ ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដើម្បីឲ្យពួកគេក្លាយទៅជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ច អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នេះ គឺដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ដោយផ្អែកតាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឃន៍ជាតិ ឆ្នាំ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវការងារ លើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី គឺជាវិស័យ អាទិភាពដាច់ ដោយឡែក ក៏ដូចជាការងារអាទិភាព ជាអន្តរវិស័យ ផងដែរ ។
ជាមួយគ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា បាន លេីក ឡើង ថា ដោយស្របជាមួយចក្ខុវិស័យខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គមដែលបាន ផ្តល់នូវឧត្តមប្រយោជន៍ ជាច្រើន ជាពិសេសដល់កុមារ និងស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ ជរាគ្មានទីពឹង និងផ្តល់ការគាំពារថែទាំសុខភាពដល់ប្រជាជន ដែលរស់នៅក្រោម និងក្បែរបន្ទាត់ភាពក្រីក្រដោយធានាបានថា «មិនទុកនរណាម្នាក់ឲ្យនៅឯកោ» និងធានាបានថា ស្រ្តី និងក្មេងស្រីកម្ពុជាគ្រប់រូបនឹងទទួលបានផលប្រយោជន៍នៃកំណើនសេដ្ឋកិច្ច ដ៏រឹងមាំ ៕