អភិបាលខេត្តចុះពិនិត្យការបុកអណ្តូងទឹកប្រព័ន្ធប្រឡាយរំដោះទឹកជូនភូមិអតីតយុទ្ធជនរស់នៅលើដីសម្បទាន សង្គមកិច្ច

0

កំពង់ធំ ៖ ឯកឧត្ដម ងួន រតនៈ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងឧត្ដមសេនីយ៍ ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យសកម្មភាពបុកអណ្តូងទឹកស្អាត និងគម្រោងផែនការកសាងប្រព័ន្ធប្រឡាយរំដោះទឹក ជូនបងប្អូនអតីតយុទ្ធជន ដែលកំណុងតែរស់នៅ លើដីសម្បទានសង្គមកិច្ច ដែលជាអំណយសម្តេចតេជោហ៊ុន សែន និងសម្តេកិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី ហ៊ុន សែន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ ទោសោម ស៊ុន បញ្ជាក់ថាអណ្ដូងទឹក ត្រូវបានបុកជូនបងប្អូនអតីតយុទ្ធជន សម្រាប់ប្រើប្រាស់ ចំនួន៣១ អណ្តូង ដោយក្រសួងអភិវឌ្ឍន៍ជនបទ និង គម្រោងកសាងប្រព័ន្ធប្រឡាយរំដោះទឹកដោយក្រសួង ធនធានទឹក និងឧតុនិយមជាអំណយសម្តេច តេជោ តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍គន់ គីម អនុប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ជៀសផលលំបាកនៅពេលមានទឹកជំនន់ទឹកភ្លៀង។
ឯកឧត្ដមងួន រតនៈ បានកោតសរសើរ ប្រធានសមាគមអតីតយុទ្ធជនខេត្ត ដែលបានលះបង់ទាំងកំលាំងចិត្តកាយ លះបង់សេចក្តីសុខផ្ទាល់ខ្លួន យកមកចែករំលែកក្តីស្រឡាញ់ជូនដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងតែ រងចាំការជួយឧបត្ថម្ភ ទាំងសម្ភារៈថវិការ និងបច្ចេកទេសនានា រួមទាំងកំលាំងចិត្ត ដើម្បីបន្តកសាងជីវភាពថ្មី ក្នុងនោះក៏សូមអំពាវនាវ ដល់បណ្តាអង្គភាព មន្ទីរពាក់ព័ន្ឋអនុវត្តតាមគន្លងរបស់ប្រធានសមាគម និងជម្រុញឲ្យខាងបច្ចេកទេសអនុវត្តតាមគម្រោងឲ្យបានមុនពេលភ្លៀងធ្លាក់នេះ។

គ្រួសារអតីតយុទ្ធជន បានថ្លែងអំណរគុណ ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍គន់ គីម ដែលបានជួយគៀងគរសម្បុរសជន នាំយកមកអំណោយផ្សេងៗជាច្រើនមក ផ្គត់ផ្គង់ដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងតែមានការខ្វះខាត និងអគុណឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានចុះជាប់ស្ទើរគ្រប់ពេលវេលា ជាមួយក្រុមការងារនិងបណ្តាអង្គភាព ដើម្បីសិក្សាស្វែងយល់ពីទុក្ខលំបាករបស់អតីតយុទ្ធជន និងជួយឧបត្ថម្ភគាំទ្ររហូតមក។
ដោយ ប៊ុន រដ្ឋា