មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពង្រក្រោមម្នាក់ធ្វើអត្តឃាតក្នុងបន្ទប់ទឹកផ្ទះខ្លួនឯង

0

សៀមរាប= មន្ត្រីនគរបាលរដ្ឋបាលឃុំពង្រក្រោមម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយចងកក្នុងបន្ទប់ទឹករបស់ខ្លួនស្ថិតនៅក្នុងភូមិប៉ាតតឃុំគោកធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប។
ករណីនេះបានកើតឡើងនៅថ្ងែទី៩ ខែមិនា ឆ្នាំ២០២២នេះវេលាម៉ោង៦និង៥០នាទីព្រឹក។មន្ត្រីបានធ្វើអត្តឃាតខ្លួនឯងមានឈ្មោះអ៊ន់ ប៊ុនធឿនហៅ(កែប)ភេទប្រុសអាយុ២៩ឆ្នាំឋានះអនុសេនីយ៍ត្រី ជាមន្ត្រីនគរប៉ុស្តិ៍រដ្ឋបាលបម្រើការនៅឃុំពង្រក្រោម។តាមសម្ដីសាច់ញាត្តិសពបានប្រាប់ថា លោកអ៊ន់ ប៊ុនធឿន(កែប)មានជំងឺសរសៃប្រសាទ ហើយក៏ធ្លាប់បានធ្វើការចងកពីមុនដែរប៉ុន្តែមិនបានសម្រេច ដោយសារបងប្អូនឃើញទាន់ គាត់បន្តទៀតថាមួរយះនេះលោកអ៊ន់់ ប៊ុន ធឿន គ្រុនទំនងមិនបានលេបថ្នាំសរសៃប្រសាទទើបបានចងកសម្លាប់ខ្លួន គាត់បានបន្តទៀតថាលោកអ៊ន់់ ប៊ុនធឿនមិនដែលមានរឿងអ្វីជាមួយក្រុមគ្រួសារនោះទេ។
រីឯលោកវីរះសនីយ៍ត្រីគឹម ធីមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោមបានឲ្យដឹងថា លោកអ៊ន់ ប៊ុនធឿនជាមន្ត្រីស្លូតបូតស្មោះ។ ក្រោយពិនិត្យសពរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្ថឃាត់ខ្លួនពិតឯងមែន ដោយមិនជាប់ពាក់ព័ន្ធនឹងករណីឃាត់កម្មឡើយ បច្ចុប្បន្នសពត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕