ឯកឧត្តម ចាន់ តារា បើកកិច្ចប្រជុំពិនិត្យតារាងតម្រូវការគម្រោងសកម្មភាពជាអាទិភាពទូទាំងខេត្ត និងពិនិត្យឡើងវិញនូវតម្រោងវិនិយោគ២០២២ដល់២០២៤របស់រដ្ឋបាលខេត្ត

កំពង់ធំ ÷ឯកឧត្តម ចាន់ តារា អភិបាលខេត្តកំពង់ធំតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងអភិបាល អភិបាលរងក្រុងស្រុក អញ្ជើញចូលរួមក្នុងពិធីកិច្ចប្រជុំពិនិត្យតារាងតម្រូវការគម្រោងសកម្មភាពជាអាទិភាពទូទាំងខេត្ត និងពិនិត្យឡើងវិញនូវតម្រោងវិនិយោគ (២០២២ – ២០២៤) របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នៅសាលាខេត្តកំពង់ធំ ដែលរៀបចំដោយមន្ទីរផែនការខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ចាន់ តារា ក៏បានមានប្រសាសន៍ ពីការផ្សព្វផ្សាយសារាចរណែនាំ និងបទដ្ឋានគតិយុត្ត ស្ដីពីផលិតកម្មកសិកម្មតាមកិច្ចសន្យាដល់កសិករអ្នកផលិត។ ចុះធ្វើបច្ចុប្បន្នភាពផ្ទៃដី និងសមាជិកសហគមន៍ស្វាយចន្ទី ស្វាយកែវរមៀត ក្រុមហ៊ុនកៅស៊ូ ដំណាំបន្លែសុវត្ថិភាព ធ្វើជីកំប៉ុង ការគ្រប់គ្រងកត្តាសត្វចង្រៃ ដើម្បីស្រង់ទិន្នន័យ។ ពង្រឹងការធ្វើអាជីវកម្មធនធានរ៉ែ ដោយការទទួលខុសត្រូវចំពោះសង្គមបរិស្ថាននិងសេដ្ឋកិច្ច ចុះត្រួតពិនិត្យវាយតម្លៃទីតាំងស្នើសុំអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែ ក្នុងគម្រោងសកម្មភាពរបស់មន្ទីរ អង្គភាព ដៃគូរអភិវឌ្ឍន៍និងអ្នកពាក់ព័ន្ធ ដើម្បីឱ្យតម្រូវការគម្រោងសកម្មភាពជាអាទិភាពទូទាំងខេត្ត និងពិនិត្យឡើងវិញនូវតម្រោងវិនិយោគ (២០២២ – ២០២៤) របស់រដ្ឋបាលខេត្ត មានគុណភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមក៏បានបន្តទៀតថា ដើម្បីឲ្យកិច្ចប្រជុំមានប្រសិទ្ធភាពសូមសិក្ខាកាមទាំងអស់ត្រូវតែបើកកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពក្នុងការអនុវត្តតួនាទី/ភារកិច្ចរបស់ គកសក ក្រុង/ស្រុក និងគកនក ឃុំ/សង្កាត់។ ចូលរួមចុះសួរសុខទុក្ខ និងសំណេះសំណាលស្ត្រីនិងកុមារងាយរងគ្រោះដោយប្រើអំពើហិង្សា និងការរំលោភបំពានផ្សេងៗ។

ជាចុងក្រោយឯកឧត្តមក៏បាន អំពាវនាវឱ្យឲ្យអាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ទទួលបានកិច្ចព្រមព្រៀងបណ្ដោះអាសន្នរួចហើយត្រូវផ្ញើមកមន្ទីរផែនការឱ្យឲ្យទាន់ពេលវេលាដើម្បីធ្វើការវាយតម្លៃឲ្យបានត្រឹមត្រូវបញ្ជូនមករដ្ឋបាលខេត្តក្នុងការផ្ទៀងផ្ទាត់។