អាជ្ញាធរខេត្តកំពង់ចាមផ្តល់សេវាសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះគឺជាកត្តាដ៏ចាំបាច់បំផុត

កំពង់ចាម : ក្នុង ឱកាស ប្រារព្វពិធីអបអរសាទរ ខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ” ដែល បាន រៀបចំ ឡើង ដោយ ស្នងការរដ្ឋាននគរបាល ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០២២ នេះ លោកជំទាវ ប៉ាង ដានី អភិបាល រង ខេត្តកំពង់ចាម បានថ្លែងថា ការប្រារព្វពិធី នេះ ពិតជាមាន សារៈសំខាន់ និងចាំបាច់បំផុត ដើម្បីពង្រឹងភាពអង់អាច ដល់កងកម្លាំងនគរបាលនារី និងការផ្តល់ សេវាសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមងាយរងគ្រោះ គឺជាកត្តាដ៏ចាំ បាច់ បំផុត ដើម្បីធានាបាននូវ ដំណើរការសង្គម ប្រកបដោយសុខដុមរមនា ។ ដោយរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាព យេនឌ័រនិងពង្រឹងភាពអង់ អាច ដល់ នគរបាលនារី និងស្រ្តី ដើម្បីឲ្យពួកគេ ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុង កិច្ចអភិវឌ្ឍ សង្គម និង សេ ដ្ឋកិច្ច ។

ក្នុង ពិធី នោះ ដែរ លោក ឧត្ដមសេនីយ៍ ទោ ឯម កុសល ស្នងការ នគរបាល ខេត្ត កំពង់ចាម បាន លេីកឡេីងថា ជាការពិតណាស់ ទោះបីបច្ចុប្បន្នរាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខត្ត មានការ ប្តេជ្ញាចិត្តខ្ពស់ និងបានដាក់ចេញនូវវិធានការហ្មត់ចត់ និងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រងស្ថានការណ៍ នៃការ រីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេស ជាពិសេសនៅក្នុងសហគមន៍យ៉ាងណាក្តី ប៉ុន្តែបងប្អូនកម្លាំងនគរបាលនារី នៅតែខិតខំពុះពារគ្រប់ឧបសគ្គ ប្រឹងប្រែងយ៉ាងសកម្ម ចូលរួមចំណែកអនុវត្តតាមបទបញ្ហា ផែនការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តាមដែនសមត្ថកិច្ច និងឯកទេសជំនាញរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមចំណែកទប់ស្កាត់រាល់ឧបាយកលរបស់ពួកឧទ្ទាម និង ពួកអមិ ដែលមានផែនការបង្អួចកេរ្ដិ៍ឈ្មោះ និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ប្រសូត្រចេញពីការ បោះឆ្នោត និងប៉ុនប៉ងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា ។ មិនតែប៉ុណ្ណោះ កម្លាំងនគរបាលនារី បាន ចូលរួមយ៉ាងសកម្ម និងក្លៀវក្លាក្នុងការងារសង្គម ដោយរួមជាមួយអាជ្ញាធរដែនដី បំពេញការងារសង្គម វប្បធម៌ សាសនា ជាពិសេសចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលបានជួបប្រទះ នូវគ្រោះធម្មជាតិ នាពេលកន្លងមកគួរអោយកោតសរសើរផងដែរ ៕