អភិបាលរងស្រុកបរិបូរណ៌ដឹកនាំសមត្ថកិច្ចចម្រុះចុះរុះរើបែរត្រី នៅលើទឹកទន្លេក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូដែលប្រឆាំងនឹងបទបញ្ជារបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង: អភិបាលរងស្រុកបរិបូណ៌នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរឃុំឆ្នូកទ្រូ ចុះធ្វើការុះរើដំបូលលើបែរត្រី ដែលបន្លំឱ្យមនុស្សរស់នៅលើផ្ទៃទឹកជាថ្មីប្រឆាំងនឹងបទបញ្ជារបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។លោក ផល សុភាព អភិបាលរង ស្រុកបរិបូណ៌ ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការណែនាំឲ្យម្ចាស់បែត្រី រុះរើដំបូលចេញនៅព្រឹកនោះ បានប្រាប់ឲ្យដឹងថា៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ស្ដីមានអ្នកលួចចូលទៅរស់នៅលើផ្ទៃទឹក ដោយប្រក់ដំបូលបន្លំរស់នៅជាមួយបែរត្រី នៅព្រឹកនេះលោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដែលមានប្រមាណជាង២០ នាក់ រួមទាំងអាជ្ញាធរភូមិឆ្នុកទ្រូ ឃុំឆ្នុក បានចុះណែនាំឲ្យម្ចាស់ បែត្រីទាំងនោះរុះរើដំបូលចេញ ដោយខ្លួនឯងផង និងកន្លែងខ្លះ មានកងកម្លាំងសមត្ថកិច្ច ជួយផង ។ ចំពោះអាការអនុវត្តនៅព្រឹកនេះគឺបានរុះរើដំពូលបែត្រីធំៗ ចំនួន៤កន្លែង ដែលមួយកន្លែងៗ មានទំហំជាង៨០ម៉ែត្រការ៉េឡើងទៅ ។

លោក អភិបាលរងស្រុកបរិបូរណ៌ បាន
បន្តថា៖ម្ចាស់បែត្រីដែលបន្លំប្រក់ដំបូលនិងលួចរស់នៅបែបនេះ គឺបានប្រឆាំងនឹងអនុសាសន៍ របស់អាជ្ញាធរខេត្តដែលតម្រូវឱ្យអ្នករស់នៅលើផ្ទៃទឹកទាំងអស់ឡើងទៅរស់នៅលើគោក ។ ជាមួយគ្នានោះដែរលោកក៏បានណែនាំហាមដាច់ខាតមិនឱ្យមានការលួចមករស់នៅលើផ្ទៃទឹកទៀតឡើយ ហើយបើពុំនោះទេនឹងត្រូវទទួលទោសចំពោះមុខច្បាប់ ចំពោះផែនការនេះ នឹងធ្វើបន្តទៀត ព្រោះមិនទាន់អស់នៅឡើយ ។

គួររំលឹកដែរថាកន្លងទៅរដ្ឋបាលខេត្តកំពង់
ឆ្នាំងបានដាក់ចេញនូវផែនការ ផ្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងមករស់នៅលើគោកវិញ ដែលក្នុងនោះមានស្រុកកំពង់ត្រឡាច ស្រុកជលគិរីស្រុកកំពង់លែង ស្រុកបរិបូណ៌ និងជាពិសេសក្រុងកំពង់ឆ្នាំង ហើយប្រជាពលរដ្ឋ១០០%បានឡើងមករស់នៅលើគោក តាមការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ប៉ុន្តែកន្លងទៅនៅតែមានជនឆ្លៀតឱកាសលួចចូលទៅរស់នៅលើទឹកដោយបន្លំធ្វើជាដែរត្រីនៅពីក្រោម ប្រក់ដំបូលនិងរស់នៅពីលើ ដែលការធ្វើបែបនេះ អាជ្ញាធរខេត្តមិនអនុញ្ញាត្តិឡើយ ៕
សុខ គឹមសៀន