​ក្មេង​ទំនើង ទាស់​ពាក្យសម្តី​គ្នា រឿង​ជំពាក់​លុយ​ប្រាំ​ពាន់​រៀល ផ្ទុះ​អំពើហិង្សារ​ចាក់​គ្នា​បណ្តាល​ឲ្យ​ក្មេងស្ទាវ ម្នាក់ រងរបួស​ធ្ងន់​សន្លប់​បាត់ស្មារតី

0

​ភ្នំពេញ ៖ ក្មេង​ទំនើង​អណាថា​ជា​អ្នក​រើស​អេតចាយ​ម្នាក់ ត្រូវបាន​យុវជន​ដែលជា​ក្មេងស្ទាវ​ម្នាក់ទៀត ចាក់​នឹង​កូន​កន្ត្រៃ​បណ្តាល​ឲ្យ​រងរបួស​សន្លប់​បាត់ស្មារតី ដោយសារតែ​មានការ​ទា​ស់​ពាក្យសម្តី​គ្នា ពី​ការ​ជំពាក់​លុយ​ចំនួន ៥០០០​រៀល ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង​១៥​នាទី ព្រឹក ថៃ្ង​ទី ២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​ខាងលិច​វត្ត​បុ​ទម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ​ ​

ជនសង្ស័យ​ដែល​ជនដៃដល់ ត្រូវបាន​គេ​ស្គាល់ឈ្មោះ អា ត្រេ​ន អាយុ​ប្រហែល ២០​ឆ្នាំ​ជាង ជា​អ្នក​រើស​អេតចាយ និង​អូស​រទេះ ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ ហើយ​ជនដៃដល់​រូបនេះ ធ្លាប់បាន​ជាប់គុក​ម្តង​រួចមកហើយ ។ ចំណែក​ជនរងគ្រោះ មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះទេ គ្រាន់តែ​ដឹងថា ជា​អ្នក​រើស​អេតចាយ និង​អូស​រទេះ​ដូចគ្នា ។ ​ ​

យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​និង​ជនដៃដល់​មានការ​ជជែក​គ្នា​ពី​រឿង​ជំពាក់​លុយ​ចំនួន​៥០០០​រៀល ពេលនោះ​ជនរងគ្រោះ​បាន​និយាយថា ខ្លួន​មិនទាន់មាន​លុយ​សង​នោះទេ បន្ទាប់ពី​និយាយ​គ្នា​រួចមក ជនដៃដល់​បាន​ដើរ​ត្រឡប់​ទៅវិញ លុះ​បាន​បន្តិចក្រោយមក​ជន​ដៃដល់​បាន​ត្រឡប់មកវិញ និង​បាន​កាន់​កូន​កន្ត្រៃ​ជាប់​នឹង​ដៃ បានមក​ចាក់​លើ​ជនរងគ្រោះ​

ចំ​ស្នៀត​ផ្កា និង​ពោះ របស់​ជនរងគ្រោះ ខណៈពេលដែល​យុវជន​ដែល​ជនរងគ្រោះ​កំពុង​អង្គុយ​ហូប​នំ​បញ្ចុក​នៅ​ខាងក្រោយ​វត្ត​បុ​ទម​ដោយ​មិនបាន​ដឹងខ្លួន​ជាមុន ហើយ​ជនរងគ្រោះ​បាន​ត្រដរ រត់​មក​ឲ្យ​គេ​ជួយ ប៉ុន្តែ​គ្មាន​អ្នកណាម្នាក់ ហ៊ាន​ជួយ​ជនរងគ្រោះ​នោះទេ ទើប​ជនរងគ្រោះ​បាន​ដួលសន្លប់​នៅត្រង់​ចិញ្ចើមផ្លូវ​ខាងមុខ បន្ទាយ​កង​អង្គរក្ស ខាងជើង​វត្ត​បុ​ទម​តែម្តង ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ ទូរ​សព្ទ័​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ទៅធ្វើ​ការសង្គ្រោះ​និង​ព្យាបាល​នៅ​ទីនោះ ។

ចំណែក​ជនដៃដល់ ក្រោយពី​ធ្វើ​សកម្មភាព​រួច បាន​រត់គេចខ្លួន​បាត់​ពី​ស្រមោល​ពី​កន្លែងកើតហេតុ​តែម្តង ។ ​ ​បន្ទាប់ពី​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង ទើប​គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ចុះទៅ​ធ្វើការ​សួរនាំ​តែប៉ុណ្ណោះ បើ​យោងតាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​កន្លែងកើតហេតុ​បាន​ឲ្យ​ថា ពួកគាត់​ជា​ប្រជាពលរដ្ឋ តែងតែ​បានឃើញ​ក្រុមក្មេងស្ទាវ​ទាំងនេះ វាយ​ត​បើ​គ្នា​ជា​ញឹកញាប់ ក៏ប៉ុន្តែ​មិនត្រូវ​បាន​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប​និង​ចាប់ខ្លួន​ក្រុមក្មេងស្ទាវ​ទាំងនោះ​បានឡើយ ៕01