ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល​

0

​មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គា្ន​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​10​នាទី​យប់​ថ្ងៃទី​០៨​ខែ​កញ្ញា​ឆ្នាំ​2014 ត្រង់​ចំណុច​មន្ទីរពេទ្យេ​ជប៉ុន​ស្ថិតក្នុង​សង្កាត់​ស្រះចក​

ខណ្ឌ​ដូនពេញ​។ ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ហុងដា​វេល​មួយ​គ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1I.0627 ជិះ​ដោយ​យុវជន​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ហើយ​ក៍​បាន​វ៉ា​អី​រថយន្ដ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក​ឆ្លងផ្លូវ​ហើយ​បាន​ទៅ បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​សូ​គី​គ្រិស​ស្ទាល​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1A.5168 ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧ ក្នុង​ល្បឿន​លឿន​ដូចគ្នា​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បុក​បញ្ច្រាស​គ្នា​ពេញទំហឹង​ធ្វើអោយ​បុរស​ដែល​ជិះ​ម៉ូតូ​ស៊ុយ​សូ​គី​គ្រិស​ស្ទា​ល​ខាងលើ​រង​របួសធ្ងន់ បែក​មុខ​បែក​ច​ញ្ចើម​ហូ​ឈាម​ស្រោច​ពេញ​មុខ​ចំណែក​ភាគី​ខាង​ម៉ូតូ​វេលរ​ង​របួសស្រាល​។ បន្ទាប់ពី​កើតហេតុ​បុរសរងគ្រោះ​ធ្ងន់​ខាងលើ​ត្រូវបាន​មិត្ត​ភ័ក្តិ​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​ព្យាបាល​របួស​ភ្លាមៗ ចំណែក​ម៉ូតូ​២​គ្រឿង​ខាងលើ​ត្រូវ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះ​តាម​ផ្លូវច្បាប់​៕​

1 2