បិតទីតាំងស្តុកទុកនិងចែកចាយគ្រឿងសំអាង២កន្លែងបន្ទាប់ពីរកឃើញមិនមានច្បាប់អាជីវកម្ម ក្លែងបន្លំពាណិជ្ជកម្មសញ្ញានិងម៉ាកពាណិជ្ជនាម

0

បន្ទាយមានជ័យ៖ ទីតាំងស្តុកទុក និងចែកចាយគ្រឿងសំអាង២កន្លែង នៅភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ ត្រូវបានបិតនិងដកហូត បណ្ដោះអាសន្ន បន្ទាប់ពីសមត្តកិច្ចបានរកឃើញកំហុស៨ចំនុចពិសេសអត់ច្បាប់អាជីវកម្ម និងក្លែងបន្លំពាណិជ្ជ ម៉ាកពាណិជ្ជនាមរបស់សហគ្រាសផ្សេងទៀត។
ប្រតិបត្តការនេះដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ស៊ិន ពិសុទ្ធ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាតំបូងខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ត្រី កាន វឌ្ឍនា ជាមន្ត្រីនគរបាលយុត្តិធម៏ ឋានះប្រធានលេខាធិការដ្ឋាន នៃគណះកម្មការប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក)លោកប្រធានការយាល័យ (គ.ប.ផ.ក) កម្លាំនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋិច្ច នៃស្នងការនគរបាលខេត្ត អាជ្ញាធម៏មូលដ្ឋាន និងម្ចាស់លំនៅដ្ឋាន។
លោកឧត្ដមសេនីយ៍ត្រី កាន វឌ្ឍនា ប្រាប់អោយដឹងថា៖ ក្រោយទទួលបានបណ្ដឹងពីសហគ្រាស១ថាមានករណី ក្លែងបន្លំពាណិជ្ជ ម៉ាកពាណិជ្ជនាម លើទីតាំងខាងលើរបស់ឈ្មោះ ឆម ដាឡែន ភេទស្រីជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅផ្សារណាត់ដើមពុទ្រា សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុមសមត្តកិច្ចបានចុះស៊ីបរហូតដល់ទីតាំផ្ទាល់ តែម្ចាស់ទីតាំងចាក់សោហើយរត់គេចខ្លួនមិនចូលរួមសហការជាមួយក្រុមការងារនោះឡើយ។ ក្រោយធ្វើការទាក់ទងទាំងលេខទូស័ព្ទ និងបណ្ដាញសង្គមមិនមានការឆ្លើយតប លោក ស៊ិន ពិសុទ្ធ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាតំបូងខេត្តបន្ទាយមានជ័យបានចេញបញ្ជាអោយកាត់សោដើម្បីបើកត្រួតពិនិត្យជាក់ស្ដែង។
រយះពេញពេញ១ថ្ងៃ ក្រោយការត្រួតពិនិត្យសមត្តកិច្ចបានរកឃើញថា៖ ទីតាំងស្តុកទុក និងចែកចាយគ្រឿងសំអាង២កន្លែងនេះបានស្តុកទុកផលិផលរួមមានចំនួន ១១៧មុខ ស្មើនឹង ១៤២កេស សំភារះផលិតគ្រឿងសំអាង និងទំនិញមួយចំនួនទៀត។ហើយទីតាំងស្តុកទុកនិងចែកចាយគ្រឿងសំអាង២កន្លែងខាងនេះ មិនមានស្លាកសញ្ញាយីហោ ផលិតផលមិនបានចុះបញ្ជី(លេខប្រវេទន៍) ក្លែងបន្លំពាណិជ្ជសញ្ញា ម៉ាកពាណិជ្ជកម្មរបស់សហគ្រាសមួយផ្សេងទៀត មិនច្បាប់អាជីវកម្ម គ្នានច្បាប់ស្តុកទុក មិនមានប័ណ្ណពន្ធប៉ាតង់ រក្សាទុកពុំមានស្តង់ដាត្រឹមត្រូវ ម្ចាស់ទីតាំងរត់គេចខ្លួនមិនចូលរួមសហការជាមួយសមត្តកិច្ច។
ក្រោយត្រួតពិនិត្យរួចរាស់ សមត្តកិច្ចចម្រុះសម្រេច ទុកវត្ថុតាងខាងលើនៅក្នុងទីតាំងដដែល ដោយបិតឃ្លុំបេទំនិញ (គ្រឿងសំអាង)ហើយសម្រេចបិតទីតាំងទាំង២កន្លែងនេះ រងចាំម្ចាស់ទំនិញចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់។