វិទ្យាល័យព្រះបាទសុរាម្រឹតក្រុងកំពង់ឆ្នាំង រៀបចំសង្រ្កានសប្បុរសធម៏ឆ្នាំថ្មីមានអ្នកចូលរួមកម្សាន្តយ៉ាងច្រើនកុះករ

0

កំពង់ឆ្នាំង: វិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំពិធីសង្ក្រាន្តសប្បុរសធម៏ឆ្នាំថ្មី រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទី ៥ខែមេសា
ឆ្នាំ ២០២២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

លោក ឌី ច័ន្ទវិច្ឆិកា គ្រូបង្រៀនថ្នាក់ទី១២និងជាប្រធានក្រុមការងារ រៀបចំសង្រ្កានសប្បុរសធម៏ឆ្នាំថ្មី បានអោយដឹងថា ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏ដូចជាថ្នាក់ដឹកនាំរបស់មន្ទីរ អប់រំយុវជននិងកីឡាខេត្ត ក្រុមយុវជនវិទ្យាល័យព្រះបាទសុរាម្រឹត បានរៀបចំសង្រ្កានឆ្នាំថ្មីដោយយកទីតាំងវិទ្យាល័យនេះធ្វើជាកន្លែងប្រារព្ធពិធី ដើម្បីអបអរសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់នៅដែរប៉ុន្មានថ្ងៃខាងមុខនេះ ។

លោក ឌី ច័ន្ទវិច្ឆិកា បានបន្តថាការរៀបចំនេះគឺមានការជួយឧបត្ថម្ភពីសប្បុរសជននានា ពិសេសគឺយុវជនដែលជាអតីតសិស្ស នៅ វិទ្យាល័យព្រះបាទសុរាម្រឹតក្នុងការជួយ ឧបត្ថម្ភឲ្យមានកម្មវិធីឡើង។

លោកសូមថ្លែងអំណរគុណដល់ លោក ស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ ដែលបានផ្ដល់កម្លាំងការពារ និង រថយន្តពន្លត់អគ្គីភ័យមកបាញ់ទឹក ដើម្បីញ៉ាំងឲ្យពិធីនេះកាន់
តែអធិកអធម្មសប្បាយរីករាយក្រៃលែង ។

យ៉ាងនេះក្តី ក្នុងនាមអ្នករៀបចំកម្មវិធី សំណូមពរដល់បងប្អូនដែលបានអញ្ជើញចូលរួមកម្សាន្ត ត្រូវអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ដើម្បី ទប់ស្កាត់ឆ្លង ការរីករាលដាលនៃជំងឺកូវីដ19 ។

គួរបញ្ជាក់ដែរថា កម្មវិធីខាងលើនេះក៏មានការប្រគុំតន្ត្រី ដោយមានតារាចំរៀង មកពីរាជធានីភ្នំពេញ ព្រមទាំងមានការតាំងលក់ ផលិតផលខ្មែរ និងលេងល្បែង
របាំប្រពៃណីជាតិ ដែលធ្វើអោយ អ្នក
ដែលបានចូលរួមលេងកម្សាន្តបានសប្បាយរីករាយក្រៃលែងផងដែរ៕
សុខ គឹមសៀន