ពិធីជួបសំណេះសំណាល ជាមួយកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នារសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល ជាមួយកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ពិធីជួបសំណេះសំណាលនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។

សូមបញ្ជាក់ថាអំណោយ ដែលរដ្ឋបាលខេត្តនាំមកនាពេលនេះមានអង្ករចំនួន ៣តោន, ត្រីខចំនួន ០៥កេស, មីចំនួន ៥០កេស, ទឹកសុទ្ធCambodiaចំនួន ៥០កេស, ទឹកត្រីចំនួន ១០យួរ, ទឹកស៊ីអ៊ីវចំនួន១០ យួរ, ភេសជ្ជៈស្ទីងចំនួន ០៥កេស, ទឹកក្រូចFanta និងកូកាដបធំ ០៥កេស និងភេសជ្ជៈ មួយចំនួនផ្សេងទៀត រួមទាំងថវិកាមួយចំនួនផងដែរ៕ដោយ:ចាន់ ធី