ពលរដ្ឋស្នើរអាជ្ញាធរក្រុងប៉ោយប៉ែតអោយជួយសម្រួលការជួលជុលស្ថាបនាផ្លូវមួយខ្សែរក្នុងមូលដ្ឋានដែលរងការខូចខាតពិបាកក្នុងការធ្វើដំណើរពេលមានភ្លៀងធ្លាក់ម្ដងៗ

ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅចំណុច ភូមិមិភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានសំនុំពរស្មើរឲ្យអាជ្ញាធរ ក្រុង សង្កាត់ ប៉ោយប៉ែត មេត្តាជួយសម្រួលការស្ថាបនាផ្លូវលំមួយខ្សែរក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់អោយទទួលបានប្រសើរឡើងវិញ។
ខណះរដូវវស្សាម្តងៗឬក៍ពេលមានភ្លៀងធ្លាក់ម្តងៗនោះសូម្បីតែជិះកង់ ម៉ូតូ ឬក៍រថយន្ត ក៍មានការលំបាកផងដែរ ដោយសារតែ រអឹលដកជើងស្ទើមិនរួចនោះឡើយ។ផ្លូវក្រាលគ្រួសដែងរងការខូចខាតនេះ នៅត្រង់ចំណុចទីតាំងចុងផ្លូវបេតុងអតីតះផ្លូវ ZOA ខាងមុខគណះបក្សប្រជាជនសង្កាត់ប៉ោយប៉ែត មានប្រជាពលរដ្ឋគាំទ្រគណះប្រជាជន រស់នៅរាប់សិបគ្រួសាររស់នៅយូរជាងគេប៉ុន្តែពួកគាត់ពុំដែលបានទទួលផ្លូវល្អដូចកន្លែងទីតាំងដទៃទៀតនោះទេ។
ប្រជាពលរដ្ឋរស់នៅចំណុចភូមិមិភាព បានបង្ហើបឲ្យដឹងថា កន្លងមកបងប្អូនប្រជាពលរដ្ឋទាំងអស់តែងតែគៀងគរនាំគ្នាប្រមូលថវិការដើម្បីទិញដីចាក់ផ្លូវជាមួយខាងអាជ្ញាធរភូមិជាអ្នកសម្របសម្រួល ប៉ុន្តែខណះពេលមានវិបត្តិកូវីដ-១៩នេះពួកគាត់គ្មានលទ្ធិភាពរកប្រាក់ចំណូលដើម្បីរកថវិការមកទិញដីចាក់ផ្លូវនោះទេដូច្នេះហើយទើបស្នើរសុំឲ្យអាជ្ញាធរជួយសម្រួលចំពោះបញ្ហាទាំងអស់នេះផង ព្រោះកន្លងមកនៅចំណុចភូមិមិត្តភាពនេះទីតាំងខ្លះក៍ទទួលបានផ្លូវល្អជាលក្ខណះបេតុងហើយទីតាំងខ្លះទៀតក៍ពុំបានទទួលផ្លូវល្អសំរាប់ការធ្វើដំណើរនោះទេអស់រយះពេលជាច្រើនឆ្នាំមកហើយជាក់ស្តែងនៅត្រង់ចំណុចភូមិមិត្តភាពនេះតែម្តងប្រជាពលរដ្ឋបានទទួចសុំទៅខាងអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ជាច្រើនដងប៉ុន្តែជាលទ្ធិផលគឺខាងអាជ្ញាធរបែរជាស្ងាត់មិនមានសកម្មភាពអ្វីទាល់តែសោះ។
ពាក់ព័ន្ធបញ្ហាប្រឈមខាងលើនេះដែរលោក សន មន្នី ដែលជាមេភូមិមិត្តភាព លោកបានឲ្យដឹងថា កន្លងមកក្នុងនាមលោកជាមេភូមិតែងតែទទួលនូវរាល់សំនុំពរនឹងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននឹងបានដាក់សំណើរជូនទៅខាងសង្កាត់ប៉ោយប៉ែតជាញឹកញាប់ទៅតាមអ្វីដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសំនុំពរនូវរាល់បញ្ហាលំបាករបស់ប្រជាពលរដ្ឋប៉ុន្តែខាងសង្កាត់ប៉ោយប៉ែតក៍ដូចជាសាលាក្រុងគឺពុំទាន់មានចំលើយឬក៍ចំណាត់ការណាមួយសំរាប់ជាការដោះស្រាយមកឲ្យថ្នាក់ក្រោមនោះឡើយ។កក្តាទាំងអស់នេះហើយគឺជាបញ្ហាប្រឈមមួយដ៍ស្មុកស្មាញសំរាប់អាជ្ញាធរថ្នាក់ក្រោមក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។
លោក គាត ហុល អភិបាលក្រុងប៉ោយប៉ែតប្រាប់ថា៖ ថ្មម៉ិចមានហើយជាអំណោយរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ
តែលោកស្នើសុំអោយពលរដ្ឋយកទៅដឹក(ជួលគេ) ហើយលោកផ្ទាល់និង ជួយគ្រឿចក្របន្ថែម ដើម្បីឈួសឆាយបង្ហាប់។ដោយ៖ ភ្នំប្រាក់