បុរស​២​នាក់​និង​ថ្នាំញៀន​២​ពាន់​គ្រាប់ ត្រូវ​ប៉ូលិស​អូស​ក​បញ្ជូនទៅ​តុលាការ​ចាត់កា​តាម​ផ្លូវ​ច្បាប់​

0

​ក្រុង​ប៉ោយប៉ែត​៖​បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​ប៉ូលិស​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឃាត់ខ្លួន​បាន​​ភ្លាមៗ​និង​រឹបអូស​បាន​វុត្ថុតាង​ថ្នាំ​យ៉ាម៉ា ចំនួន​២​ពាន់​គ្រាប់ និង​ម៉ូតូ​ចំនួន​២​គ្រឿង យក​មក​បញ្ជូន​ទៅកាន់​ស្នងកា​នគ​បាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​ទៅ​តុលាការ​

​ហើយ​និង​តាម​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​កំពុង​រត់គេចខ្លួន​បន្ត​ទៀត​នោះ ។​
​ក្នុងករណី​បង្គ្រាប ជនសង្ស័យ​ខាងលើ​នោះ គឺ​កើតមាន​នៅ​ម៉ោង​៦ ៣០​នាទី​ព្រលប់​ក្នុង​ថ្ងៃ​ទី ៨ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ទី​សត្វ​ឃាត់​គោ មួយកន្លែង ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​២ ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខ​ណះ​ដែល​ជន​បង្ក​ខាងលើ និង​​បក្ខពួក​មួយចំនួន​ទៀត កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​បែប​អាណាធិបតេយ្យ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច ក្នុង​ការិយាល័យ​បង្គ្រាប​គ្រឿងញឿន​របស់​ស្នងកា​រនគបាលខេត្ត​​បន្ទាយមានជ័យ សហការ​ជាមួយ​ប៉ូលិស​អធិការដ្ឋាន​នគ​បាល​ក្រុង​ប៉ោយ​ប៉ែត ទើប​ឈាន​ទៅ​​ដល់​ការ​បង្គ្រាប​ជនសង្ស័យ​ប្រកបដោយ​ជោគជ័យ ។​
​គួ​រំលឹក​ដែលថា ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ក្រុង​ប៉ោយប៉ែត​បាន​លើកឡើង​ថា ក្នុង​អំឡុង​នៃ​​ដើមឆ្នាំ​២០១៤​នេះ គេ​សង្គេត​ឃើញ​កំលាំង​ប៉ូលិស​និង​ប៉េអឹម​នាំ​គ្នា​បង្ក្រាប​ទីតាំង​លក់​ថ្នាំញៀន​​នៅ​តាម​ដងផ្លវ​សាធា​រណះ និង​នៅតាម​លំនៅដ្ឋាន​បាន​ជាច្រើន​ករណី ពលរដ្ឋ​បាន​លើក​​ឡើង​ដែរ​ថា ទីក្រុង​ប៉ោយប៉ែត ឥឡូវនេះ​បាន​ក្លាយទៅជា​ទីក្រុង​មួយ ពោ​ពេញ​ទៅដោយ​​ការលក់​និង​ចែកចាយ​ថ្នាំញៀន​បែប​អាណាធិបតេយ្យ មិនដឹង​ពេលណា​ទើប​អស់​បទ​​ល្មើស​ខាងលើ​នេះ​ឡើយ ព្រោះថា សកម្មភាព​បង្គ្រាប​របស់​មន្ត្រី​ប៉េអឹម​និង​ប៉ូលិស​ខាងលើ កើត​​មាន​មិនចេះ​អស់​រហូត​មកដល់ពេលនេះ ។​
​លោក ស៊ីន ស៊ឹន ដេត ប្រធាន​ការិយា័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានអោយដឹងថា ជនសង្ស័យ​ទាំង​២​នោះ​មានឈ្មោះ ស៊ុន នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​មុខរបរ​រត់​ម៉ូតូឌុប ទី​២​ឈ្មោះ ស៊ឹង ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​កើតហេតុ​​ខាងលើ លោក​បាន​បន្តទៀតថា កំលាំង​បា​នា​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ហើយ ដោយ​រឹបអូស​បាន​វុត្ថុតាង​ថ្នាំញៀន​ចំនួន១០​កញ្ចប់ ស្មើរ​និង​២​ពាន់​គ្រាប់ ម៉ូតូ​២​គ្រឿង ទូរស័ព្ទដៃ​២​គ្រឿង កាបូប​១ និង​កំពុង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕​

IMG-20140908-WA0017 IMG-20140908-WA0019