លោកស្រី ភន់សមាជិកភូមិជីក្រែងចាស់ទិញដីចំណីផ្លូវបំពានច្បាប់រដ្ឋរំលោភសិទ្ធអ្នកដទៃ

0

សៀមរាប= លោកស្រី ភន់សមាជិកភូមិចាស់ បច្ចុប្បន្នរបស់នៅភូមិជីក្រែងចាស់ឃុំជីក្រែងស្រុកងជីក្រែងត្រូវបានចោទប្រកាន់ដោយលោកអេង រាំុសព្វថ្ងៃរស់នៅភូមិឃុំស្រុកជាមួយគ្នាថាលោកស្រី ភន់បានទិញដីចំណីផ្លូវបំពានប្បាប់រដ្ឋនិងរំលោភសិទ្ធរបស់លោក។យោងតាមសម្ដីរបស់លោកអេង រាំុម្ចាស់ដីប្រាប់អ្នកសារព័ត៌មានថាដីនេះលោកបានទិញពីអ្នកស្រីស៊ាប ហឿងតាំងពីឆ្នាំ២០០២ក្រោយមកបានធ្វើប្លង់បញ្ជាក់បម្មសិទ្ធពីលោកប៊ិន ឃ្លឿនជាមេភូមិជីក្រែងចាស់និងអ្នកស្រីឮ ចិន្ដាជាមេឃុំជីក្រែងបញ្ជាក់ពីដីដែលស្ថិតនៅចុងភូមិជីក្រែងចាស់ខាងជើងដែលមានទំហំ២៩ម*៣០មដែលមានព្រំប្រទល់ខាងជើងទល់នឹងសាត់ រេតខាងកើតទល់នឹងផ្លូវរទេះខាងត្បូងទល់នឹងផ្លូវរទេះខាងលិចទល់នឹងផ្លូវលំបានចុះហត្ថលេខានិងបោះត្រានចុះនៅថ្ងែទី០៧ខែ១១ឆ្នាំ២០០២បញ្ជាក់ថាដីខាងលើនេះពិតជាកម្មសិទ្ធរបសលោកអេង រាុំនិងអ្នកស្រីស៊ុំ ហ៊រមែន ។ស្រាប់ដើមឆ្នាំ២០២២នេះ លោកអេង រាុំនិងអ្នកស្រី ស៊ុំ ហ៊រនិយាយប្រាប់អ្នកសារព័ត៌មានថាពួកគាត់រៀបចំចាក់ដីមុខផ្ទះធ្វើផ្លូវចេញទៅផ្លូវលំ ស្រាប់តែលោកស្រី ភន់ជាសមាជិកភូមិមិនអោយចាក់ដី ដោយលោកស្រី ភន់និយាយថាលោកបានទិញដីចំណីផ្លូវដែលមានទទឹងប្រហែល៤ម៉ែត្រកាត់មុខផ្ទះនេះហើយ។ពាក់ព័ន្ធនិងករណីខាងលើនេះអ្នកសារព័ត៌បានទូរស័ព្ទលោកប៊ិន ឃ្លឿនមេភូមិជីក្រែងចាស់ លោកប៊ិនឃ្លឿបានបំភ្លឺថាពិតជាបានចេញប្លង់អោយមែន។ប៉ុន្តែដីចំណីផ្លូវននេះត្រូវបានលោកសិុម លាលក់ទៅអោយស្រីភន់សមាជិកភូមិហើយ រីឯលោកសិុមលាបានប្រាប់អ្នកសារព័ត៌មានថាដីចំណីផ្លូវនេះលោកទិញពីលោកជា ស៊ាង
លោកជា ស៊ាងបានប្រាប់អ្នកសារព័ត៌មានថាដីចំណីផ្លូវនេះលោកពិតជាបានលក់ទៅឱ្យលោកសិុម លាមែនព្រោះដីនេះគឺជាដីកេរមរតកពីដូនតារបស់លោករីឯលោកស្រី ភន់អ្នកសារព័ត៌មានមិនអាចធ្វើទំនាក់ទំនងបានទេ។ចំណែកអ្នកស្រីស៊ាប ហឿងនិយាយថាដីដែលអ្នកស្រីលក់អោយលោកអេង រាុំគឺជាដីរបបដែលរដ្ឋចែកអំណោយក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ដោយបញ្ជាក់ថាដីចំណុចនេះបែងចែកជា២ខាងកើតផ្លូវលំគឺរដ្ឋចែកអោយអ្នកភូមិសន្តាន់រីឯខាងលិចផ្លូវលំគឺរដ្ឋចែកអោយអ្នកជីក្រែងចាស់។ដូច្នេះដីដែលអ្នកស្រីលក់អោយទៅលោកអេង រាុំនិងអ្នកស្រីស៊ុំ ហ៊រគឺខាងកើតផ្លូវលំគឺជាដីរបបអ្នកភូមិសន្ដាន់។
ជាចុងក្រោយលោកអេង រាុំនិងអ្នកស្រីស៊ុំ ហ៊រទទូចសុំអោយអ្នកស្រីឮ ចិន្តាមេឃុំជីក្រែងហើយក៏ជាម្ចាស់ហត្ថលេខានិងត្រាមេត្តារកយុត្តិធម៌អោយពួកគាត់និងលោកពៅ ប៊ុនធឿនអភិបាលស្រុកជីក្រែងមេត្តាជួយមើលអ្នកលក់និងទិញដីរដ្ឋបំពានច្បាប់រដ្ឋនិងរំលោភសិទ្ធិអ្នកដទៃយកមកអោយទួលខុសត្រូវចំពោះមុខច្បាប់។
ដោយ អ៊ុក ផ្លុង