ពលរដ្ឋនៅក្នុងភូមិចំនួនបីសម្ដែងការហួសចិត្ដ រឿងមេភូមិ និងមេឃុំអន្លង់វែងចុះហត្ថលេខាប្រវត្ដដី លើដីចំណីអូររបស់រដ្ឋអោយឈ្មូញ ពលរដ្ឋនាំគ្នាផ្ដិតមេដៃសុំអន្តរាគមន៍ទៅថ្នាក់ដឹកនាំ

ខេត្ដឧត្ដរមានជ័យ៖ ពលរដុ្ឋនៅក្នុងភូមិចំនួនបី គឺភូមិរំចេក ខាងកើត រំចេកកណ្ដាល និងរំចេកលិច មានការមិនសប្បាយចិត្ដ និងសម្ដែងការហួសចិត្ដ បាននាំគ្នាផ្ដិតមេដៃ សំអន្តរាគមន៍ ទៅថ្នាក់ដឹកនាំ ខណះដីចំណីអូរមួយកន្លែង ស្ថិតនៅក្នុងអនុក្រិត្យក្រសួងធនធានទឹក ដែលមានទំហ៊ុំ ២០គុណ៧០ម៉ែត្រ ជាប់និងទំនប់អាងទឹក រំចេក និងកសាងសំណង់របស់ក្រសួងធនធានទឹកនិងឧតុនិយមខេត្ត ស្ថិតនៅក្នុងភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ដែលត្រូវបាន លោកយ៉េ អ៊ុន មេភូមិរំចេកលិច និងលោកវង្ស ភក្រ្ដ មេឃុំអន្លង់វែង បានចុះហត្ថលេខា លើលិខិត ប្រវត្ដដី អោយទៅឈ្មោះ លឹម ជា ភេទប្រុសអាយុ អាយុ៥៣ រស់នៅភូមិ ច្រាំង ចំរេះ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ និងប្រពន្ធឈ្មោះ ហេង សុគន្ធា ។

នៅថ្ងៃ ទី២៦ ខែ មេសា ឆ្នាំ២០២២ អាជ្ញាធរស្រុកអន្លង់វែង ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង បានដឹកនាំកងកំលាំងសមត្ថកិច្ចចម្រុះនិងមន្រ្ដី ជំនាញចុះទៅរុះរើ បង្គោលរបង តាមបទបញ្ជារបស់លោកអភិបាលស្រុកអន្លង់វែង តែត្រូវបានបរាជ័យ។

អាជ្ញាធរនិង ជំនាញ បានអះអាងថាទីតាំងដីនោះ ពិតជាដីសាធារណះរបស់រដ្ឋពិតប្រាកដមែន ដោយពំុមានបុគ្គលណាម្នាក់ មានសិទ្ធ កាន់កាប់នៅលើទីតាំងដីនេះបានឡើយ។
តែត្រូវបុគ្គលឈ្មោះ អួន វិបុល ភេទប្រុស អាយុ៥២ ចេញមុខរារាំងអាជ្ញាធរ និងសមត្ថកិច្ច មិនអោយធ្វើការរុះរើបានឡើយ។ ដោយអះអាងថា ខ្លួនបានលក់អោយគេទៅហើយ មានបណ្ណ័កម្មសិទ្ធ ដែលចុះហត្ថលេខា ដោយលោកយេ អ៊ុន មេភូមិរំចកលិច និងលោក វង្ស ភក្រ្ដ មេឃុំអន្លង់វែង៕ដោយ៖ចាន់ ធី