រថយន្ដ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​រង​ការខូតខាត​ទាំងសងខា​ង តែមិ​អោយ​មនុស​រងរបួស​ទេ​

0

​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​ខណៈ​ដែល​បុរស​ម្នាក់​ស្រវឹង​ជោកជាំ ម្នាក់​បាន​បើក រថយន្ដ CRV គ្រឿង​ទៅ​បុក​ជាមួយ​រថយន្ដ X1 ១២ កៅអី​មួយគ្រឿង​យ៉ាង​ពេញទំហឹង តែ​មិន​បណ្ដាល អោយ​មនុស្ស​រងរបួស​ទេ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​10​នាទី​យប់

ថ្ងៃទី​០៩ ខែ​កញ្ញា​ឆ្នាំ​2014 ត្រង់​ចំណុច​រង្វង​មូល​ខាំ​ឃូ​ស៊ី​ធី​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។ ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​CRV​មួយ​គ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E9113 ជិះ​ដោយ​បុរស​ស្រវឹង​ជោកជាំ​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​រង្វង​មូល​ខាំ​ឃូ​ស៊ី​ធី បត់​ចូល​ផ្លូវ​លេខ​៥៩៨ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ ពី​កើត ទៅ​លិច ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៍បាន​ទៅ​បុក​ជាមួយ​រថយន្ដ​X1 ១២ កៅអី​មួយគ្រឿង​ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q.9573 ជិះ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ លេខ​៥៩៨​ក្នុង​ល្បឿន​លឿន​ដូចគ្នា​ទិសដៅ​ពី​លិច​ទៅ​កើត​បុក​បញ្ច្រាស​គ្នា​ពេញទំហឹង​បណ្ដាល​អោយ រង​ការខូតខាត​ទាំងសងខា​ង តែមិ​អោយ​មនុស​រងរបួស​ទេ ។​

​បន្ទាប់ពី​កើតហេតុ ភាគី​ខាង​រថយន្ដ​CRV បាន​យល់ព្រម​សង់​ថ្លៃ​ជួស​ជុស​ទាំងស្រុង​ទៅ​ភាគី​ខាង​រថយន្ដ X1 ១២​កៅអី ដើម្បី​បញ្ចាប់រឿង​៕​

1 2