រថយន្ដ​CRV​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​មមួយគ្រឿង បណ្ដាល​ឲ្យ​បុរស​៣​រងរបួស​ធ្ងន់​ស្រាល​

0

ភ្នំពេញ​៖​បុរស​៣​នាក់​ចេញ​មកពី​ធ្វើការ​សំណង់​ជិះ​មួយ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង​ត្រូវ រថយន្ដ​CRV​មួយ​គ្រឿង​បុក​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​បុរស​២​រង​របួសធ្ងន់​និង​ម្នាក់​រង​របួសស្រាល​។ ហេតុ​ការណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​៤០​នាទី ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ ២០១៤

នៅតាម​បណ្ដោយ​ផ្លូវ​២៧១ កែង​និង​៥០៨​ស្ទួន ស្ថិតនៅ​ក្នុង​សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​
​    ​បុរស​រងរបួស​ធ្ងន់​២​នាក់​មាន ឈ្មោះថា ម៉ៅ និង​ម្នាក់​ទៀត​ឈ្មោះ បូ រ៉ា​ន ហើយ​អ្នករងរបួស ស្រាល ឈ្មោះ ថ្លាង ធឿន ជា​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម​។​
​    ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​មុខពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CC-4191​បើកបរ​ដោយ​បុរស​៣​នាក់ ជា​កម្មករសំណង់ ដែល​ទើប​និង​ចេញពី​ធ្វើការ ហើយ​កំពុង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​រថយន្ដ​មួយ​គ្រឿង ម៉ាក​CRV ពណ៌​ខ្មៅ មិន​ចាំ​ស្លាក់​លេខ បើក​យ៉ាង​លឿន​ក្នុង​ស្ថានភាព​ផ្លូវ​ចង់អៀត តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ទៅ​បុក​ចំ​ពី​មុខ​ម៉ូតូ​ហុងដា​ឌ្រី​មមួយ​ទំហឹង​បណ្ដាល​ឲ្យ ម៉ូតូ​រង​ការ​ខូច​ខា​ច ផ្នែក​កង់​ខាងមុខ ហើយ​បុរស​ម្នាក់​រង​របួសស្រាល​និង​បុរស​២​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវ រថយន្ដ សាមុយ​មក​ទទួលយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ដ​ក៏​បើក​រត់​យ៉ាង​គិច​តាម​៥០៨​ស្ទួន បាត់ស្រមោល​។​
​    ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ជួល​ធ្វើការ​អន្ដរាគ​ម​ន៏ ចំណែក​ម្ចាស់​ម៉ូតូ​ដែល​រង​របួសស្រាល​ក៏​បាន​ហៅ​រ៉ឺក​ម៉កក​ង់​៣ លើ​ម៉ូតូ​យក​ទៅ​ជួសជុល ដោយ​ខ្លួងឯង​និង ចេញពី​កន្លែងកើតហេតុ​ត្រឡប់​ទៅ​ផ្ទះ​បាត់​ទៅ​៕​

1 2