អភិបាលខេត្តបន្ទាយមានជ័យថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងការពារសិទ្ធិសេរីភាពខាងជំនឿសាសនា សុខុដុមរមនា

បន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងការពារសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសាសនាជាសាសនារដ្ឋនិងបង្កលក្ខណ:ងាយស្រួួលដល់សកម្មភាពនៃសាសនាផ្សេងទៀតដោយផ្អែកលើមូលដ្ឋានចៀសវាងការរើសអើង ការបែងចែកភាពខុសគ្នាខាងជំនឿសាសនា ធានាសុខុដុមរមនាសាសនា “។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ដោយស្រង់យកអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ខណះឯកឧត្ដមនិងឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាពសំណេះសំណាលអាចារ្យ អាចារិនី គណកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ អុីម៉ាំអុីម៉ាំម៉ាស្ជិទ ខេត្ត ក្រុង ស្រុក ចំនួន ជាង៤០០នាក់និងប្រគល់ដីកាសេចក្តីសម្រេចតែងតាំងមន្ត្រីរាជការមន្ទីរ ស្រុកក្រុង កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត។
លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យបានអោយដឹងថា: ក្នុងខែត្តនេះ មានវត្តព្រះពុទ្ធសាសនាចំនួន២៥២វត្ត ព្រះសង្ឃទាំងពីរគណ:ចំនួន៤.២៤២អង្គ ,ក្នងនោះ បានទទួលការចាក់វ៉ាក់សាំងដូសទី១ ដូសទី២និងដូសជម្រុញចំនួន៣.៩១៣អង្គ ។មានអាចារ្យវត្តចំនួន១.៨៣៦នាក់ និងតាជី យាយជី សិស្ស និស្សិតវត្ត និងក្មេងកំព្រា ក្មេងគ្មានទីពឹងរាប់រយនាក់ទៀត ។ចំណែកពាហិរសាសនាឬសាសនាផ្សេងៗ) មានគ្រឹស្ទសាសនា មានវិហារ ស្នាក់ការចំនួន១៨១កន្លែង មានគ្រឹស្ទសបរិស័ទ៥.០០៩នាក់ ។អ៊ីស្លាមសាសនា មានវិហារ ស៊ូរ៉ាវ ១១កន្លែង មានឥស្លាមសានិកចំនួន៤.២៨២នាក់ ។និងពុទ្ធសាសនាមហាយាន មាននិកាយមីឡឹក និកាយគង់ស៊ីអ៊ីម និកាយអ៊ីភ័នតាវ និកាយបាហាយ និងអ្នកតាចិន មានស្នាក់ការមួយចំនួននិងបរិស័ទរាប់រាយនាក់ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុ ដល់ អាចារ្យ អាចារិនី គណកម្មការ គ្រូគង្វាលគ្រីស្ទបរិស័ទ អុីម៉ាំអុីម៉ាំម៉ាស្ជិទ ខេត្ត ក្រុង ស្រុក និងបរិស័ទនៃសាសនាទាំងឡាយដែលតែងតែបានរួមសុខរួមទុក្ខនិងជួយផ្នែកការអប់រំ ប្រៀនប្រដៅពលរដ្ឋដែលជាបរិស័ទអោយប្រព្រឹត្តតែអំពើល្អ អំពើជាកុសល ។ហើយខិតខំប្រតិបត្តិខ្លួន ការប្រមូលផ្តុំជាកម្លាំងចូលរួមថែក្សាការពារសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ជម្រុញការកសាងអភិវឌ្ឍន៍មូលដ្ឋាននិងជាតិឆ្ពោះទៅភាពរុងរឿងថ្កុំថ្កលងបន្ថែមទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ ។
ឯកឧត្ដម អ៊ុ រាត្រី បានផ្តាំផ្ញើអោយអ្មកដូចខាងលើនិងបរិស័ទសាសានានានាដែលមានមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមឯកសារនិងលក្ខណ:ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២ ខាងមុខ ដោយជ្រើសរើសគណបក្សនិងបេក្ខជននារីដែលខ្លួនពេញចិត្ត។ក្នុងនោះមានតែគណបក្សកាន់អំណាចដែលមានស្នាដៃនិងបានថែរក្សាការពារសុខសន្តិភាព ការអភិវឌ្ឍន៍និងលើកកម្ពស់ជីវភាព ក៏ដូចជាសេរីភាពជំនឿសាសនារបស់បងប្អូននិងប្រជាជាតិយើង ៕ដោយ៖ ឃិន គន្ធា