កងទ័ពអាវសចេញបំពេគប៉េសសកម្មពិសេស ក្នុងសមរភូមិចាក់វ៉ាកសាំងការពារជម្ងឺកូវិដ១៩ជូនប្រជាពលរដ្ឋ៤ឃុំក្នុងខេត្តសៀមរាប

ខេត្តកំពង់ធំៈ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានជូនដំណើរក្រុមការងារ និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលកំពុងតែចេញបំពេញប៉េសសកម្មប្រយុទ្ធនិងជម្ងឺកូវិដ១៩ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋចំនួន៤ឃុំ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាការអនវត្តតាមបទបញ្ជារបស់ ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ស្ថិតនៅភូមិថ្នល់បែកឃុំត្រពាំងឬស្សី ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ។
កងទ័ពអាវស នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ក្នុងយុទ្ធនាការចាក់វ៉ាក់ សាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ តាមការណែនាំផ្តាំផ្ញើររបស់ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការយកចិត្តទុកដាក់ ក្នុងកិច្ចការបំពេញភារកិច្ច បម្រើប្រជាជន មិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមបទបញ្ជាដែលបានដាក់ចេញ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអំណរគុណដល់ក្រុមការងារ និងក្រុមគ្រូពេទ្យ ដែលមានក្រមសីលធម៌ ប្រកដោយវិជ្ញាជីវៈ និងភាពទទួលខុសត្រូវនាពេលកន្លងមក និងបានណែនាំកងទ័ពអាវស នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំង២ក្រុម ត្រូវអនវត្តតាមបទបញ្ជារបស់ថ្នាក់លើ ឲ្យទទួលបានជោគជ័យដោយត្រូវ សហការជាមួយអាជ្ញាធរដែនដី ក្នុងការអញ្ជើញប្រជាជនមកចូលរួមចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ ឲ្យបាន គ្រប់ៗគ្នា ប្រកបដោយស្មារតីគោរពស្រឡាញ់ បម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម ។

ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានប្រគល់គ្រឿងឧបភោគ បរិភោគ បរិក្ខាពេទ្យ និងថវិកាសម្រាប់បម្រើ សកម្មភាពការងារ និងការហូបចុកប្រចាំថ្ងៃ ជូនដល់ក្រុមនីមួយៗ និងបានជូនពរដល់ក្រុមការងារ និងក្រុមគ្រូពេទ្យសូមមានសុខភាពល្អ និងទទួលបានជោគជ័យ និងសម្រេចភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនឲ្យបាន ១០០ ភាគរយ ។ដោ ប៊ុន រដ្ឋា