សាខាសមាគមនារី កម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យជួបជាមួយស្រ្តី ជាអ្នកដឹកនាំនៃស្ថាប័នគ្រូពេទ្យ គ្រូបង្រៀន និងនិស្សិត ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ឯកឧត្ដម អ៊ុ រាត្រី អភិបាលក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ និងលោកស្រីជ័យ ណារី លោកស្រី នួម សោភ័ណ អនុប្រធានកត្តិយសសាខាសមាគម បានអញ្ជេីញ ជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយស្រ្តី ជាអ្នកដឹកនាំនៃស្ថាប័នគ្រូពេទ្យ គ្រូបង្រៀន និងនិស្សិត ក្នុងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៦ ខែឧសភា នៅនៅសាលប្រជុំធំសាលាខេត្ត។
ពិធីត្រូវបានសហការរៀបចំឡេីងដោយមន្ទីរកិច្ចការនារី ខេត្តសាខាសមាគមនារី កម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។ នឹងមានអញ្ជេីញចូលរួមពីលោកស្រី រស់ សុផានី ប្រធានសាខា សមាគមនារី កម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមនឹងថ្នាក់ដឹកនាំស្រ្តីបានចូលរួមនៅសាលប្រជុំធំសាលាខេត្ត ។
លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យប្រធានសាខា សមាគមនារី កម្ពុជា ដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យអោយដឹងនារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២២ថា : ក្រោមការដឹកនាំរបស់លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធានសមាគមថ្នាក់កណ្តាល សាខាសមាគមបាននឹងកំពុងខិតខំបំពេញការងារដោយសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចធ្វើកិច្ចការក្នុងគោលដៅលើកម្ពស់សិទ្ធិ ជីវភាព និងអាទិភាពស្ត្រី នារី។
ក៏ដូចជាកិច្ចការមនុស្សធម័ ។
ឯកឧត្ដម អ៊ុ រាត្រី. អភិបាលខេត្តបន្ទាយមានជ័យអោយដឹងថា :បំណងនៃជំនួបសំណេះសំណាលនេះ គឺដើម្បីចង់ដឹងសុខទុក្ខ ជីវភាពនិងជម្រុញតួនាទីស្ត្រីនិងនារីក្នុងសមាសភាពខាងលើក្នុងសហគមន៍ សង្គមគ្រួសារនិងសង្គមជាតិ ក៏ដូចជាឆ្លើយតបសំណូមពរពួកគាត់បន្តទៀត ។
ឯកឧត្ដម អ៊ុ រាត្រី បានលើកឡើងពីគុណបំណាច់សមិទ្ធផល នានារបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ។ ហេតុនេះ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាថ្ងៃទី០៤មិនថុនាឆ្នាំ២០២២ ដ៏ខ្លីខាងមុខ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។ ហើយជ្រើសរើសបេក្ខជននារី ឈរឈ្មោះ ក៏ដូចគណបក្សនយោបាយដែលខ្លួនពេញចិត្ត ។
ក្នុងនោះ គណបក្សកាន់អំណាចមានស្នាដៃ សមិទ្ធផលច្រើន ពិសេសគឺបានថែរក្សាការពារនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ៕ដោយ៖ឃិន គន្ធា