ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ស្ថិតនៅក្នុងវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ)

0

កំពង់ធំ: ឯកឧត្តម ញឹក បានខេង តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជានៅវត្តឥន្ទ្រីយ៍សំវរៈហៅវត្តកំពង់ធំ។ អញ្ជើញចូលរួមក្នុងពិធីនេះផងដែរមានឯកឧត្តមលោកលោកជំទាវលោកលោកស្រី មន្ត្រីរាជការសាលាខេត្តព្រមទាំងឯកឧត្តម លោក លោកស្រី តំណាងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តនៅរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ញឹក បានខេងអភិបាលរងខេត្តកំពង់ធំ បានលើកឡើងថាពិធីនេះគឺជាពិធីមួយដែលមានសារៈសំខាន់បំផុតដែលពាក់ព័ន្ធទៅនឹងពុទ្ធប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនៃយើងដែលព្រះអង្គប្រសូត្រនៅថ្ងៃ ១៥ កើតពេញ បូណ៌មីហើយព្រះអង្គបានចូលបរិនិពាន្វនៅក្នុងថ្ងៃ ១៥ កើតពេញបូណ៌មីដូចគ្នានេះគឺជាអភូតហេតុដ៏ចម្លែកដ៏អស្ចារ្យមួយដែលមិនមានបុគ្គលណាមួយមានដូចព្រះអង្គឡើយ។ នេះសបញ្ជាក់ឲ្យឃើញ ថាព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គមិនត្រឹមតែមាន បុណ្យបារមីខ្លាំងពូកែនោះទេប៉ុន្តែព្រះអង្គបានបន្សល់ទុកនូវព្រះធម៌ដល់មនុស្ស លោកទាំងមូលក្នុងការសិក្សាស្វែងយល់និងអប់រំផ្លូវចិត្តសម្រាប់ប្រជាជាតិនៅលើសកលលោកក៏ដូចជាប្រទេសកម្ពុជាទាំងមូលដែលបានប្រកាន់ខ្ជាប់នៅព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តមបានបន្ថែមទៀតថា អ្វីដែលកើតមាននៅថ្ងៃនេះគឺក៏ដោយសារថ្ងៃ ៧ មករា ១៩៧៩ ដែលជាថ្ងៃ កំណើតទី ២ របស់ប្រជាជនខ្មែរទាំងមូលហើយ ក៏ជាថ្ងៃដែលគណបក្សប្រជាជនកម្ពុជាបានរំដោះអោយរួចផុតពីរបប៣ ឆ្នាំ ៨ខែ ២០ថ្ងៃ។ ដូចលោក តាលោកយាយ ដឹងហើយនៅសម័យប៉ុលពតព្រះពុទ្ធសាសនាត្រូវបានប៉ុលពតរំលាយចោលហើយយកទីវត្តអារាមធ្វើជាកន្លែងដាក់សពឬកន្លែងទុកដាក់សម្ភារៈផ្សេងៗដូច្នេះអ្វីដែលបានលើកឡើងនេះគឺចង់បញ្ជាក់ថាដោយសារប្រទេសកម្ពុជាមានថ្នាក់ដឹកនាំឈ្លាសវៃប៉ិនប្រសប់ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលពេញមួយជីវិតរបស់លោកបានខិតខំតស៊ូជំនះគ្រប់ឧបសគ្គដើម្បីរំដោះហើយបាននឹងស្ដាយបាននៅជាតិសាសន៍ខ្មែរត្រឡប់មកវិញដូច្នេះហើយអ្វីដែលលើកការបងប្អូនទាំងអស់ដែលមានវត្តមានថ្ងៃនេះយើងត្រូវគិតថាអ្វីដែលសំខាន់សម្រាប់យើងអ្វីដែលធ្វើអោយយើងមានសេរីភាពនោះគឺតម្លៃនៃសន្តិភាព មានតែសន្តិភាពមួយគត់ដែលធ្វើឲ្យអ្វីៗមានការផ្លាស់ប្ដូរ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍធ្វើអោយជីវភាពមានភាពសម្បូរសប្បាយរុងរឿង ធ្វើឱ្យធនធានមនុស្សមានការអភិវឌ្ឍ។ សន្តិភាពនេះកើតឡើងបានអាស្រ័យទៅលើថ្នាក់ដឹកនាំល្អនិងគិតគូរខ្ពស់ លះបង់ខ្ពស់បំផុត។

ដូច្នេះហើយពុទ្ធចក្រនិងអាណាចក្រត្រូវតែមានការរីកចម្រើនដូចគ្នាប្រសិនបើអាណាចក្រមិនមានការអភិវឌ្ឍទេនោះពុទ្ធចក្រក៏មានការអភិវឌ្ឍដែរ។ នេះមានន័យថាកាលណាយើងមានសន្តិភាពប្រទេសយើងមានការអភិវឌ្ឍ ប្រជាជនមានជីវភាពធូរធារដូច្នេះពុទ្ធចក្រគឺវាអាស្រ័យទៅលើការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការរីកចម្រើននៃសេដ្ឋកិច្ចប្រទេសជាតិទាំងមូលផងដែរដូច្នេះតាំងនាមអោយរដ្ឋបាលខេត្តកំពង់ធំឯកឧត្តមសំណូមពរដល់បងប្អូនលោកយាយលោកតាព្រះសង្ឃគ្រប់ព្រះអង្គ សូមមេត្តារក្សាឲ្យបាននៅតម្លៃសន្តិភាពដែលជាគ្រាប់ពេជ្រ ១ ដ៏មានតម្លៃបំផុតមិនអាចកាត់ថ្លៃបាន។

នៅចុងបញ្ចប់ ឯកឧត្តម ព្រមទាំងមន្ត្រីរាជការនិងតំណាងមន្ទីរនានាជុំវិញខេត្តបានប្រគេនតិយទាននិងបច្ច័យវេរប្រគេនដល់ព្រះតេជគុណ សៀង សុខ ដែលជាមេគុណខេត្ត និងព្រះសង្ឃគ្រប់ព្រះអង្គផងដែរ។