សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកអំណោយរបស់ឯកឧត្តមហ៊ុនម៉ាណែតនិងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាតចំនួន១០គ្រួសារនៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ

កំពង់ឆ្នាំង ក្រុមការងារអ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំង និង ជាសមាជិកយុវ ជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៨ ខែឧស ភាឆ្នាំ២០២២ បាននាំយកអំណោ យរបស់ ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ប្រធានយុវជនគណបក្សប្រ ជាជនកម្ពុជានិងឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល

ខេត្តកំពង់ឆ្នាំងប្រគល់ជូនប្រជាពលរដ្ឋចំនួន១០ គ្រួសារដែលមានជីវភាពខ្វះខាតនៅតាមផ្ទះដោយផ្ទាល់នៅក្នុង ស្រុករលាប្អៀរ ០៤គ្រួសារ និងក្រុងកំពង់ ឆ្នាំង ០៦ គ្រួសារ ។

 

លោកឈៀង ថារិទ្ធ តំណាងអោយក្រុមអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដោយពិនិត្យឃើញប្រជាពលរដ្ឋចំនួន ១០ គ្រួសារដែលខ្លះជាទុរគត ជនចាស់ជរា និងជនពិការ ជួបការខ្វះខាត តាមរយៈឯក ឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល

ខេត្តកំពង់ឆ្នាំង និងជាប្រធានយុវជនគ ណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ ឆ្នាំង បាននាំអំណោយសប្បុរសធម៌របស់ ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ប្រធានយុវជនគណបក្ស

ប្រជាជនកម្ពុជា ចែកជូនប្រជាពលរដ្ឋជួបការខ្វះខាតខាងលើនេះដល់ផ្ទះតែម្ដង។

 

ប្រជាពលរដ្ឋកក្រីក្រ ដែលជួបការខ្វះខាតខាងលើនេះ គឺរស់នៅក្នុងក្រុងកំពង់ឆ្នាំងចំនួន០៦ គ្រួសារនិងរស់នៅក្នុងស្រុករលាប្អៀរ ០៤ គ្រួ សារដោយក្នុងគ្រួសារៗទទួលបាន

អង្ករ ២០ គីឡូ , មី ១ កេស, ត្រីខ១ ១២កំប៉ុង , ទឹកស៊ីអ៊ីវ ០៦ដប , អា កុល ០២ដប និងថវិកា ០៤ ម៉ឺនរៀល ។ ដោយឡែកក្រុមគ្រួសារលោកតាជនពិការ អ៊ុំ សារ៉េត ចៅ ប្រុសរបស់គាត់ម្នាក់ក៏ទទួលបានកង់ ០១ គ្រឿងសំរាប់ជិះទៅរៀនផងដែរ ។

 

ក្រោយពីទទួលបានអំណោយខាង លើនេះលោកតា លោក

យាយដែលទុរគតជន និងជនពិការ បានលើក ដៃសំពះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិត

ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមអ្នក

សារព័ត៌មានដែលមានទឹកចិត្តសប្បុរសធម៌ជួយដល់ពួកគាត់ដែលកំពុងជួបការខ្វះ ខាតយ៉ាងខ្លាំង ។ ជាមួយគ្នានេះដែរពួកគាត់បានលើកដៃបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក សូមជួយបីបាច់ថែ រក្សា និងសូមមានសុខភាពដល់ឯកឧត្តមនិងក្រុមការងារទាំងអស់សូមទទួលបានសេចក្តីសុខគ្រប់ប្រការ និងជ័យជំនះគ្រប់ភារកិច្ច៕សុខ គឹមសៀន