លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ឧបត្ថម្ភថវិកា២លានរៀលដល់បុរសម្នាក់ពិការដៃ ដោយសារគ្រោះថ្នាក់ឆក់ខ្សែរភ្លើងនៅខេត្តបាត់ដំបង

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវហេង គីមជី នារសៀល ថ្ងៃទី១៩នេះ បានបញ្ជូនក្រុមការងារនាំយកបានថវិកាចំនួន០២លានរៀល ឧបត្ថម្ភ ដល់បុរសម្នាក់ពិការដៃដោយសារគ្រោះថ្នាក់ឆក់ ខ្សែរភ្លើងនិងប្រពន្ធពោះធំមានជីវភាពក្រីក្រ រស់នៅ ក្នុងភូមិ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៏ថាលោកមិនមានទ្រព្យធន់ច្រើនទេប៉ុន្តែរនេះជាទឹកចិត្តជួយ ដល់ប្អូនដែលមានជីវភាពខ្លះខាត គឺលោកជួយតាមលទ្ធភាពដែលអាចធ្វើបាន និងមិនរើសអើង វណ្ណៈ ជាតិ សាសន៏ ពណ៍ សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ គ្រួសាររងគ្រោះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសាររបស់គាត់៕

(ដោយនាគសមុទ្រ)