ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ អសមត្ថភាព​ក្នុង​ការទប់ស្កាត់ល្បែងស៊ីសងនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប

ខេត្ត​សៀមរាប​ ប្រជា​ពលរដ្ឋ​ អស់សំណើច​និងអណត្តិលោកតេង ចាន់ណា ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បន្ទាប់ពីឡើងកាន់អំណាចមិនបានមួយដង្ហើមចង្រិត ស្រាប់តែបទល្មើសល្បែងស៊ីសង ពេញ​ក្រុង​សៀមរាប​តែម្តង។
ជាក់ស្តែង​បនល្បែង​ស៊ីសង.ដែល​លោក តេង ចាន់ណា ស្នងការ​ខេត្តទុកធ្វើជា សម្បត្តិ​បេតិកភណ្ឌ​បង្ហាញ​ប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ ត្រូវបានគេស្គាល់ថាជាមេល្បែង ស៊ីសងខ្សែធំ ឈ្មោះ​ ហាន បានកំពុងតែ​រួមគំនិត​ឃុបឃិតគ្នា​ជា មួយ.លោកអធិការ​នគរបាល​ក្រុង​សៀមរាប បង្កើត​ឲ្យមានបនល្បែងស៊ីសង ស្ថិតនៅ​សង្កាត់​ស្រង៉ែ.ក្រុងសៀមរាប.ខេត្ត​សៀមរាប យ៉ាងរំភើយដោយមិនខ្វល់និងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពឡើយ។
យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់ការ បានបញ្ជាក់ថា បនល្បែង​ស៊ីសង បៀអាប៉ោង ក្នុង សង្កាត់​ស្រង៉ែ​ ទើបតែលេងបានជិតមួយខែ បន្ទាប់​ពី ល្បែង​ស៊ីសង​នៅ​សង្កាត់​ជ្រាវ​ ត្រូវបាន​សមត្ថកិច្ច​ហាមឃាត់​មិនឲ្យ​ដំណើរ​ការ ក៏ស្រាប់កើតបនល្បែងថ្មី ដែល​លោកស្នងការ.និងលោកអធិការក្រុងមិនហ៊ានបង្រ្កាប ដែល​ត្រូវបាន​គេ​សង្ស័យ​ថា ប្រហែលជា​ខ្សែ​ធំ​ហើយមើលទៅ។
ប្រជា​ពលរដ្ឋ​ រងចាំមើល​ថា​តើ​បនល្បែង​ស៊ីសង នេះលោក ទៀ​សីហា​អភិបាល ខេត្ត​សៀមរាប​ មានវិធានការលុបបំបាត់ចោលដែរឬទេ ក៏ទុកឲ្យបនល្បែងស៊ីសងទាំងនេះ កើតជារោគសញ្ញាអន្តរាយសម្រាប់ខេត្តសៀមរាប និងសូមពរឲ្យលោកអភិបាលខេត្តសៀមរាប មេត្តាជួយរក្សាភាពស្ងប់ស្ងាត់ បញ្ជៀស​បញ្ហា​ចោរលួច ចោរប្លន់​ដែលកើតពីបនល្បែងនេះផង៕
ដោយ នាគរាជ​