បេីកការរដ្ឋានផ្លូវបេតុង ប្រមាណជាង៥០០០ម៉ែត្រ នៅសង្កាត់ចំនួន២ ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ផ្លូវលំ ប្រមាណជាង១១ខ្សែ សរុបជាង៥០០០ម៉ែត្រ ក្នុងសង្កាត់កំពង់ស្វាយ និងសង្កាត់អូរអំបិល ត្រូវបានបេីកការដ្ឋានចាក់បេតុងជាពលរដ្ឋធ្វេីដំណេីរ ឆ្លេីយតបតាមសំណូមពររបស់ពលរដ្ឋនៅមូលដ្ឋាន ។ផ្លូវទាំង១១ខ្សែ ខាងលេីដែលត្រូវបេីកការរដ្ឋាន ធ្វេីឡេីងនៅរសៀលថ្ងៃទី៣១ ខែឧសភា នេះធ្វេីឡេីងក្រោមអធិបតីភាពឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ អមដំណេីរដោយលោក សុក ចាន់ថា ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក្រុមការងារ ។ ដែលផ្លូវទាំងនេះជាអំណោយដ៏ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នឹងលោកជំទាវ ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុ រាត្រី ក៏បានមានប្រសាសន៍ ថា ៖ ឆ្លើយតបទៅនឹងការសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានផ្តល់ជូននូវផ្លូវជាច្រើនខ្សែជូនដល់ប្រជាពលរដ្ឋដើម្បីបង្កភាពក្នុងការធ្វើដំណើរ។ ពិសេសដោយមើលឃើញអំពីភាពលំបាកនៅពេលដែលរដូវវស្សាលោកក៏បានចាត់ក្រុមការងារដើម្បីចុះធ្វើការសិក្សា នឹងបានផ្តល់ជូនផ្លូវទាំងនេះ ជាចំណងដៃជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានលេីកឡេីងថា ៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សមិទ្ធផលនានាជាច្រើនបានរីកដុះដាលគ្រប់ទីកន្លែង មិនថាតាមទីក្រុង ឬទីជនបទឡើយ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវបានកែប្រែពីផ្លូវដីទៅជាផ្លូវបេតុង ឬក្រាលកៅស៊ូជាដើម ។
ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី ដែលនឹងឈានមកដល់ ពោលគឺថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕ដោយ៖ ឃិន គន្ធា