លទ្ធិផលបណ្ដោះអាសន្ន នៃការបោះឆ្នោតសម្រាប់ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: ការដំណើរការបោះឆ្នោតដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង 7:00 នាទីរហូតដល់ម៉ោង 15 .00 នាទីនេះឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងប្រាប់អ្នកភ្នាក់ងារអ្នកយកព័ត៌មានទូរទស្សន៍អប្សរាប្រចាំខេត្តកំពង់ឆ្នាំងឱ្យដឹងថានៅវេលាម៉ោង១៨ ថ្ងៃទី 5 ខែមិថុនាឆ្នាំ 2022 នេះលទ្ធិផលបណ្ដោះអាសន្នសម្រាប់ខេត្តកំពង់ឆ្នាំង។មានចំនួន 807 ការិយាល័យបោះឆ្នោត។សរុបចំនួន 71 ឃុំសង្កាត់គណបក្ស
ប្រជាជនកម្ពុជាបាននាំមុខគេលើគណបក្សផ្សេងៗទៀត។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 5 ឆ្នាំ 2022 នេះបានប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងយុត្តិធម៌ត្រឹមត្រូវ ហើយបងប្អូនប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំនោះឡើយ។ពាក់ពន្ធ័និងសន្តិសុខនិង សណ្តាប់ធ្នាប់ដំណើរការបោះឆ្នោតទូទាំងខេត្តកំពង់ឆ្នាំងមានភាពល្អប្រសើរ។ដោយមានគណបក្សចូលរួមចំនួន 11 គណបក្សនយោបាយ៕ សុខ គឹមសៀន