កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាបនៅព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សា

ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា លោក លោកស្រីជានាយករដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភាពចំណុះឲ្យសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុក តាមរយៈអនឡាញហ្សូម នៅសាលាប្រជុំសាលាខេត្ត ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧នេះ សមាជិកក្រុមប្រឹក្សាខេត្ត បានផ្តោតសំខាន់ទៅលើខ្លឹមសារ អត្ថន័យនៃរបាយ ការណ៍ប្រចាំខែ ឧសភាឆ្នាំ២០២២ និង សណ្តាប់ធ្នាប់ ចរាចរណ៍ និង តួលេខគ្រប់គ្រងប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស និង ការងារសន្តិសុខ ។ ក្នុងការបកស្រាយបំភ្លឺទៅលើចំណោទបញ្ហាដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើង អំពីការងារសណ្តាប់ធ្នាប់ ចរាចរណ៍ សន្តិសុខនៅក្នុងក្រុង ព្រមទាំងការកែតម្រូវតួលេខគ្រប់គ្រងប្រជាពលរដ្ឋ និង ការគ្រប់គ្រងធនធានមនុស្ស ។

មានប្រសាសន៍នោះដែរ ឯកឧត្តម ទៀ សីហា ក៏បានសំណូមពរដល់ ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ទិសដៅរបស់រដ្ឋបាលខេត្ត សម្រេចឲ្យបានជោគជ័យ ។ ក្នុងនោះដែរឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងកងកម្លាំង លើការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងដំណើរការឃោសនាបោះឆ្នោត និង ការបោះឆ្នោតដែលបានប្រព្រឹត្តទៅបានល្អប្រសើរ ប្រកបដោយ ភាពត្រឹមត្រូវ យុត្តិធម៌ និង តម្លាភាព ។ ឯកឧត្តមក៏បានបញ្ជាក់ ពីការអនុវត្តបន្ទាន់តាមអនុសាសន៍ របស់រាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដីក្នុងតំបន់៣ ជាប់បឹងទន្លេសាប ជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលយូរឆ្នាំមកហើយ ក្នុងមូលដ្ឋាន និង រស់នៅអចិន្ត្រៃយ៍ របស់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្រោយពីទទួលបានសមទ្ធិផលថ្មីផ្លូវ៣៨ខ្សែ និងការការកែលម្អរ ដងស្ទឹងសៀមរាប ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ស្អាត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់ ខេត្តសៀមរាប ព្រមទាំងលើកនូវគម្រោងកែលម្អរស្ទឹងសៀមរាបជំហាន២ ក្រោមឥណទានសម្បទារបស់ធនាគារ អាហរណ៍ នីហរណ៍សាធារណរដ្ឋកូរ៉េ ដែលនឹងដំណើរការឆាប់ៗនេះធ្វើឲ្យតំបន់មាត់ស្ទឹង ឲ្យកាន់តែមានសោភណ្ឌភាព និង បញ្ជៀសបានទឹកលិចក្រុងសៀមរាបរដូវវស្សា ។

ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការ វាយតម្លៃខ្ពស់ និង កោតសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈសង្គមក្នុងខេត្ត ធានាបានសុវត្ថិភាពខ្ពស់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ។ ឯកឧត្តមបានបន្តទៀតថា ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ នៅតែបន្តកិច្ចការរដ្ឋបាល ការបម្រើសេវាសាធារណៈ ការ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងការអភិវឌ្ឍមូលដ្ឋាន តាមគម្រោងនានាសម្រាប់ឆ្នាំ២០២២។ក្នុងនោះដែរឯកឧត្តម ក៏បានលើកផងដែរពីការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងដំណើរការឃោសនាបោះឆ្នោត និង ការបោះឆ្នោតដែលបានប្រព្រឹត្តទៅបានល្អប្រសើរ ប្រកបដោយ ភាពត្រឹមត្រូវ យុត្តិធម៌ និង តម្លាភាព ។ ក្នុងនោះដែររដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ រវាងការងារនយោបាយ និង ការងាររដ្ឋ ប្រកបដោយឆន្ទះទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តមប្រធាន ក៏បានធ្វើការណែនាំមួយចំនួន ដល់ទីចាត់ការរដ្ឋបាល សាលា ខេត្ត ត្រូវធ្វើការការត្រួតពិនិត្យ និង ធ្វើការកែតម្រូវតួលេខ និង ខ្លឹមសារពាក្សពេជ្ជ និងកែអក្ខាវិរុន្ធឲ្យបានត្រឹមត្រូវផងដែរ៕

ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប