លោកជំទាវជូ ប៊ុនអេង សមាជិកគណៈកម្មាធិការថ្នាក់កណ្ដាល របស់គណបក្សប្រជាជនកម្ពុជាបានចុះជួបសំណេះសំណាលជាមួយសមាជិកាគណបក្សប្រជាជនកម្ពុជាមកពី៤សង្កាត់នៅក្នុងក្រុងកំពង់ឆ្នាំង

លោកជំទាវជូ ប៊ុនអេង សមាជិកគណៈកម្មាធិការថ្នាក់កណ្ដាល របស់គណបក្សប្រជាជនកម្ពុជាបានចុះជួបសំណេះសំណាលជាមួយសមាជិកាគណបក្សប្រជាជនកម្ពុជាមកពី៤សង្កាត់នៅក្នុងក្រុងកំពង់ឆ្នាំ

កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២៣នេះ លោកជំទាវ ជូ ប៊ុនអេង សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា ទាំង៤សង្កាត់ នៅក្នុងក្រុងកំពង់ឆ្នាំង ដែលពិធីខាងលើនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុង ចុះមូលដ្ឋានសង្កាត់និងក្រុងកំពង់ឆ្នាំងផងដែរ ។

ក្នុងឱកាសនោះលោកជំទាវ បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និង សមាជិក សមាជិការ ក្រុមការងារគណ

បក្សចុះមូលដ្ឋានទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំង បានយក អស់កម្លាំងកាយ កម្លាំងចិត្ត និង ស្មារតី ក្នុងការចូលរួមយ៉ាងសកម្មនៅយុទ្ធនាការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ប្រកបដោយសិរីត្រឹមត្រូវ និង យុត្តិធម៌ដំណើរការបានរលូន ដោយទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ដើម្បីឆ្លើយតបចំបោះខិតខំប្រឹងប្រែងសមាជិកសមាជិកាក្នុងអំឡងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លោកជំទាវជូ ប៊ុនអេង បានឧបត្ថមជូនថវិកា១លានរៀលក្នុង១សង្កាត់លើកទឹកចិត្តដល់បងប្អូនដែលបានខិតខំធ្វើឲ្យគណបក្សយើងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ៕សុខ គឹមសៀន