បុរសវ័យចំណាស់ម្នាក់បានបាត់ខ្លួនមួយថ្ងៃពេលរកឃើញបានស្លាប់បាត់ទៅហើយ

ខេត្តឧត្ដរមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ បានបាត់ខ្លួន មួយថ្ងៃពេលក្រុមគ្រួសារដើរកប្រទះឃើញស្លាប់បាត់បង់ជីវិតទៅហើយ នៅវេលាម៉ោង ១៥និង៤០នាទ ថ្ងៃទី ១១ មិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចអូរអំបិល ភូមិអូរតាម៉ែង ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង១៥.៣០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ សមាជិកអតីតយុទ្ធជន ឃុំអន្លង់វែងម្នាក់ ឈ្មោះ ឡាច រីន ភេទ ប្រុស អាយុ ៦២ឆ្នាំអត្តលេខ RA120030300
មានទីលំនៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។
ក្រុមគ្រួសារបានអោយដឹងថា បានបាត់ខ្លួនកាលពីថ្ងៃ១០ខែ មិថុនាឆ្នាំ ២០២២ ពេលគាត់ស្រវឹងស្រាទៅដាក់ម៉ងក្នុងអូរ ហើយក្រុមគ្រួសារបានដើររក ទើបឃើញនៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥-៤០
នាទីរសៀល បានស្លាប់ដោយការលង់ទឹកនៅចំណុចអូរអំបិល ភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យុំ។ ក្រោយពីរទទួលពណ៏មាន សមត្ថកិច្ច ជំនាញនៃអធិការនគរបាល ស្រុកអន្លង់វែង បានចុះទៅត្រួតពិនិត្យនិងធ្វើ កោសល្យវិច័យ បានបញ្ជាក់ឃើញថា ជនរងគ្រោះ ពិតជាស្លាប់ ដោយសាលង់ទឹក ពិដប្រាកដមែន បច្ចុប្បន្ន សពជនរងគ្រោះបាន ប្រគល់ អោយក្រុមគ្រួសារ តាមប្រពៃណី៕ដោយ:ចាន់ ធី