រដ្ឋបាលខេត្តកំពង់ឆ្នាំងសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស

0

កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា គម្រប់ព្រះជន្មាយុ៨៦យាងចូល

៨៧ព្រះវស្សា ត្រូវបានប្រារព្ធធ្វើឡើង នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាក
បាទក្រហមកម្ពុជាខេត្តនិងជាអភិបាល
ខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តមលោកជំទាវ អនុប្រធានកិត្តិយសសាខា អនុប្រធានគណៈ កម្មាធិការសាខា សមាជិកាក្រុមប្រឹក្សាខេត្ត លោកស្រីប្រធាន អង្គភាពជុំវិញខេត្ត ព្រះសង្ឃក្នុងខេត្តកំពង់ឆ្នាំងផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអានសារថ្វាយ ព្រះពរដោយមានខ្លឹមសារថាៈទូលបង្គំជាខ្ញុំក្នុងនាមក្រុម
ប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ
មន្រ្តីរាជការ កងកម្លាំងប្រដាប់ អាវុធ
គ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សា
នុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំង
ខេត្តកំពង់ឆ្នាំង មានសេចក្តី សោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្ស និងថ្លៃថ្លាបំផុតនៃទិវាប្រារព្ធពិធីចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងពេលនេះ។

ក្នុងទិវាដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមធ្វើអភិ
វនន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និង សូមលើកហត្ថាទាំងទ្វេរបួងសួង គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និង
វត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះ
បរមរតនកោដ្ឋ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់ និងអភិបាលរក្សា ព្រះអង្គជាទីគោរពនិងសក្ការៈ សូមព្រះអង្គ មានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ និង ទ្រង់បំពេញ ព្រះរាជកិច្ចក្នុងព្រះនាមជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ទទួលបានព្រះមហាជោគជ័យ និងគង់ប្រថាប់
ជាម្លប់ ដ៏ត្រជាក់ក្នុងព្រះនាមព្រះវររាជមាតានៃប្រជារាស្រ្តខ្មែរ ជានិច្ចនិរន្តរ៍តទៅ។

នៅក្នុងកម្មវិធីនេះដែរថ្នាក់ដឹកនាំបានថ្វាយកន្រ្តក់ដល់សម្តេចម៉ែ រាប់បាតប្រគេនព្រះសង្ឃចំនួន៩អង្គនិងជូនថវិកាយាយជីតាជីចំនួន២០នាក់ផងដែរ៕
សុខ គឹមសៀន