ការប្រណាំង​ទូក មិត្តភាព​កម្ពុជា​-​ឡាវ រវាង​ខេត្តព្រះវិហារ និង ខេត្ត​ចំប៉ា​សាក់​

0

​ ​ ព្រះវិហារ៖ពិធី​បើក​ទិវារ​វប្បធម៌​រួមគ្នា​រវាង​ខេត្តព្រះវិហារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ខេត្ត ចំប៉ា​សាក់ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ឡាវ ក្រោម​អធិប​តិ​ភាព​ឯកឧត្តម អ៊ុំ ម៊ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ និង ឯកឧត្តម​បណ្ឌិត ប៊ូ​ថង ឌី​វី​សៃ អភិបាលរង​ខេត្ត​ចំប៉ា​សាក់ បានធ្វើ​ពិធី​បើក​ទិវារ​វប្បធម៌​រួមគ្នា​រវាង​ខេត្តព្រះវិហារ និង ខេត្ត​ចំប៉ា​សាក់​។

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៣ ខែ កុម្ភៈ ដល់​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅ​ទន្លេរ​មេគង្គ​លើ ឃុំ កំពង់​ស្រឡៅ​១ ស្រុក​ឆែប ទល់មុខ​ស្រុក​ខូង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ក្នុង​រយៈពេល ៣​ថ្ងៃនេះ មាន​រៀបចំ​ពិធី​តាំង​ពិ​ពណ៌​រួមគ្នា និង​ពិធី​ប្រ​កូត​បាល់ទះ ប៉េតង់ ប្រដាល់ និង ប្រណាំងទូក ជា​លក្ខណៈ​មិត្តភាព​ផងដែរ​។ ​

យោងតាម​របាយការណ៍​របស់ លោក អ៊ុង វុទ្ធី អភិបាលស្រុក​ឆែប បានឱ្យដឹងថា ពី​ធី​វប្បធម៌​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ បាន​ប្រព្រឹត្តទៅ​ចំនួន​៤​លើក កន្លង​រួចមកហើយ លើក​ទី​១ បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ឆ្នាំ​២០១១ បាន​តាំង​ពិ​ពណ៌​នៅលើ​កោះ​ស្មៅ​ទឹកដី​ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ដោយបាន​ផ្លាស់ប្តូរ​គ្នា ធ្វើជា​ម្ចាស់ផ្ទះ លើក​ទី​៤​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​ទឹកដី​ឃុំ កំពង់​ស្រឡៅ​១ ស្រុក​ឆែប ។

​ឯកឧត្តម​បណ្ឌិត ប៊ូ​ថង ឌី​វី​សៃ អភិបាលរង​ខេត្ត​ចំប៉ា​សាក់ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ឡាវ មានប្រសាសន៍ថា ជំនួសមុខ​ឱ្យ​ប្រជាជន​ឡាវ ទាំង​ទាំងមូល សួ​ម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​បាន​ទំនាក់ទំនង​ល្អ ធ្វើឱ្យ​ប្រទេសជិតខាង​យើង​ទាំងពីរ ក្លាយជា​បងប្អូន មាន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​លើ​គ្រប់​វិស័យ ។​ ​ ​

ឯកឧត្តម អ៊ុំ ម៊ា​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ មានប្រសាសន៍ថា ការបើក​ទិវារ​វប្បធម៌​រួមគ្នា រវាង​ខេត្ត​ទាំងពីរ បាន​ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ នៅពេល​ខាងមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​ឯកភាពគ្នា​លើ​គោលការណ៍​បើក​ច្រក​អន្តរជាតិ​មួយទៀត នៅក្នុង​ស្រុក​ឆែប ឃុំ​កំពង់​ស្រឡៅ​១ ជាមួយ​ស្រុក​ខូង ដើម្បី​ងាយស្រួល​រវាង​ប្រជាជន​យើង​ទាំងពីរ ក្នុងការ​ផ្លាស់ប្តូរ​ផលិតផល រវាង​គ្នា នឹង​គ្នា ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា ដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​បងប្អូន​នៃ​ប្រទេស​យើង​ទាំងពីរ គឺ​ចំណង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ណ៍​រួមគ្នា លើ​គ្រប់​វិស័យ​ដែល​បង្កើតឱ្យមាន​ភាព​ស្និត​ស្នាល ភាព​យោគយល់​គ្នា មិត្តភាព និង សាមគ្គីភាព រវាង​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា ដែលមាន​ទំនាក់ទំនង​ជាមួយគ្នា​តាំងពី​យូរយារ​ណាស់​មកហើយ​និយាយ​ជារួម​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ ។​ ​001 002 003 004 005 006