សមត្ថកិច្ច ប៉ូលីសខេត្តតាកែវឃាត់ខ្លួនជនសង្ស័យជនជាតិថៃ ៣នាក់ ករណីលួចរថយន្ត បុរសជនជាតិខ្មែរ

តាកែវ៖ ជនបរទេស សញ្ជាតិថៃ ៣នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ខេត្តកំពត ចាប់ឃាត់ខ្លួនករណីលួចរថយន្តរបស់បុរជនជាតិខ្មែរ។
យោងតាមការបញ្ជាក់ពីចម្លេីយសារភាពរបស់ជនសង្ស័យជនជាតិថៃ ០៣នាក់នេះដែរ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងនៅព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២២នេះថា ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ ថាមានជនបរទេសលួចបេីកយករថយន្តខ្លួនរត់គេចខ្លួន ភ្លាមៗនោះដែរ សមត្ថកិច្ច បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ពួនស្ទាក់ឃាត់ឡានដូចភិនភាគខាងលេីបាននៅចំណុច បាននៅចំណុចឃុំបានាវ ស្រុកឈូក ខេត្តកំពត និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ មានឈ្មោះ៖
០១-ឈ្មោះ វែន ភេទនាក់ថាផន ភេទស្រី អាយុ២៩ឆ្នាំ នៅស្រុកអាំផូវ៉ា ខេត្តសាមុតសមខាម ចូលមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ តាមច្រកប៉ោយប៉ែតតមរយៈមេខ្ចល់ខ្មែរ មកធ្វើការក្នុងកាសស៊ីណូប៉ោយប៉ែត (ហ្គែមអនឡាញ)
០២-ឈ្មោះ ប៉ាក ឡាំសាភីត ភេទប្រុសអាយុ ២០ឆ្នាំ នៅក្រុងថេប ប្រទេសថៃ ចូលមកកម្ពុជាថ្ងៃទី២៧ខែវិច្ចិការ ឆ្នាំ២០២១ ច្រកប៉ោយប៉ែត តាមរយៈបងប្អូន ធ្វើការប័ណ្ណភាគហ៊ុនកាសស៊ីណូប៉ោយប៉ែត
០៣-ឈ្មោះ យូ សែនស៊ុគគីរ៉ាទិ ភេទប្រុសអាយុ២៧ឆ្នាំ នៅស្រុក កោស៊ីឆាង ខេត្តឈុនបូរី ប្រទេសថៃ ចូលមកកម្ពុជា ថ្ងៃទី០១ខែមេសា ឆ្នាំ២០២១ តាមច្រកប៉ោយប៉ែត មកធ្វការអនឡាញក្នុងកាសស៊ីណូ។