ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ចុះបំពេញការងារទទួលបានលទ្ធផលគឺ ចាប់បានឧបករណ៍ឆក់ត្រជាក់

កំពង់ធំ÷ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ប្រចាំការនៅនឹងកន្លែង។ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបបានចេញល្បាតកន្លែងអភិរក្សអតីតឡូត៍នេសាទលេខ២ ចំណុចព្រែកអាំស្រួច ដូនខួចក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ  ប្រទះឃើញជាក់ស្តែងនេសាទដោយឧបករណ៍ឆក់ត្រជាក់ ។

      

ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ចុះបង្ក្រាបជាក់ស្ដែងទទួលបានលទ្ធផលដែលអនុវត្តបាន០១ករណី

គឺ÷ រឹបអូសវត្ថុតាងទាំងអស់យកមករក្សាទុកបណ្តោះអាសន្ន ដើម្បីបង្កសំណុំរឿងតាមនិតិវិធី។ កាណូតស្មាច់ចំនួន០១គ្រឿង ម៉ាស៊ីនហ៊ីណូតា១៨សេះ អាគុយ ១០០អំពែរចំនួន០១គ្រឿង ឧបករណ៍ឆក់ត្រជាក់ចំនួន០១ គ្រឿង (មានដុំឆក់ ខ្សែរលួស) កន្ត្រង់ដូសត្រីចំនួន០១គ្រឿង។

       ចំណែកឯជនសង្ស័យបានលោតរត់គេចខ្លួនបាត់ ហើយក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងតែតាមដានសកម្មភាពរបស់ជនល្មើសដែលកំពុងតែប្រព្រឹត្តខុសពីនីតិវិធីច្បាប់ដែលបានហាមឃាត់។គួរបញ្ជាក់ផងដែរថាសម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចឃុំពាមបាង ស្រុកស្ទោង  ខេត្តកំពង់ធំ ថ្ងៃនេះប្រចាំការនៅកន្លែង ព្រមទាំងតាមដានរាល់សកម្មភាពរបស់ជនល្មើសដែលប្រព្រឹត្តនូវអ្វីដែលកើតឡើងនៅក្នុងតំបន់ការពារនោះក្រុមការងារនិងអនុវត្តតាមច្បាប់។