យុវជន​៣​នាក់​ជិះ​ម៉ូតូ ប្រដេញ​គ្នា​ជ្រុល​ទៅ​បុក របាំង​ថ្ម ពុះ​ចែក​ទ្រូង ផ្លូវ​រងរបួស​ធ្ងន់​

0

​ភ្នំពេញ​៖ យុវជន​បី​នាក់​ដែល​ជិះ​ម៉ូតូ ប្រដេញ​គ្នា តាម​បណ្ដោយ​ផ្លូវ​មុនី​វង្ស ស្ថិតក្នុង​សង្កាត់​បឹង​ប្រលឹត ខណ្ឌ​៧​មករា  នៅ​ចំណុច​មុខ​រោងកុន​វិមាន​ទិព្ធ ចាស់ ក៏​ជ្រុល​ទៅ​បុក​និង​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ រងរបួស​ធ្ងន់ធ្ងរ​បីនាក់ កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៤ ។​

​តាម​សាក្សី​នៅ​កន្លែង កើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ យុវជន​៣​នាក់ បាន​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក ហ្វិន​ណូ ពណ៌​ឈាមជ្រូក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-0170 បាន​ធ្វើដំណើរ​ពី​ជើង ទៅ​ត្បូង ដែល​ជិះ​ប្រដេញ​គ្នា​ជាមួយ​ម៉ូតូ​ពីរ​គ្រឿង​ទៀត​ដែល​ធ្វើដំណើរ​ស្របគ្នា នោះ  ក្នុង​ល្បឿន យ៉ាង​លឿន លុះ​មកដល់​ចំណុច មុខ​រោងកុន វិមាន​ទិព្ធ ចាស់ ដោយសារ​ជិះ​ម៉ូតូ លឿន​ពេក​ក៏​បាន​រ៉េ​ចង្កូត ទៅ​បុក​របាំង​ថ្ម ពុះ​ចែក ទ្រួង ផ្លូវ​ពេញទំហឹង​បណ្ដាល ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​រង​ការ ខូច​ខាង យ៉ាងដំណំ​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​ភ្លាមៗ រីឯ​ម៉ូតូ​វិញ​ត្រូវ​សមត្ថកិច្ច​យក ទៅ​រក្សាទុក នៅ​ធ​អិការដ្ឋាន នគរបាល​ខណ្ឌ​៧​មករា ដើម្បី​រងចាំ​បងប្អូន​មក​ទទួលយក​ទៅ​វិញ​ផងដែរ​៕​

a