ជម្រះបញ្ជី​ចាស់​គ្នា​ពេល​ឃើញ​ជិះ​ម៉ូតូ​ដាច់​វូ​ង​ដក​កាំភ្លើង​ដេញ​បាញ់​ភ័យ​ពេក​ក៏​ផ្ដួល​ម៉ូតូ​រត់​យក​តែ​ព្រះ​អាយុ​ស​

0

​ភ្នំពេញ​៖ ហេតុការណ៍ ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង កាលពី​វេលា​ម៉ោង ១​និង ៣០​នាទី​យប់​ឈានចូល ថ្ងៃទី ១៥ ខែ​កញ្ញា​ឆ្នាំ ២០១៤ តាម​ផ្លូវ​លេខ​១៦៩ កែង​ផ្លូវ​លេខ  សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ក្បែរ របង់ វិទ្យាល័យ​បាក់​ទូក  ដោយសារ​យុវជន​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហើយ​ត្រូវ

ជន​មិន ស្គាល់ មុខ​បួន​នាក់​ជិះ​ម៉ូតូ​ពី​រគ្រឿង​ដេញ​តាម​ដក​កាំភ្លើង​មក​បាញ់ ធ្វើឲ្យ​យុវជន​រងគ្រោះ​ភ័យ​ពេក​ក៏​ផ្ដួល ម៉ូតូ​រត់​រក​កន្លែង​លាក់ខ្លួន ។ 
 យោងតាម​ប្រភព​ព័ត៌មាន ពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​យុវជន ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ឡែត ពណ៌ ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1CK-1641 បាន​ធ្វើដំណើរ តាមផ្លូវ​១៦៩ ក្នុង​ទិសដៅ​ពី​ត្បូង ទៅ​ជើង​ហើយ ខណៈនោះ ក៏​ស្រាប់តែ​មាន​ជន មិន​ស្គាល​មុខ បួន​នាក់ ទៀត​បាន​ជិះ​ម៉ូតូ​២ គ្រឿង ម៉ាក XR និង​មួយ​គ្រឿង​ទៀត​ម៉ាក ឡែ​តដែល បាន​ជិះ​ដេញតាម​ពីក្រោយ យុវជន ដែល​ជិះ​ម៉ូតូ ឡែត​បណ្តាល​ឲ្យ​ភ័យ​ក៏​ផ្តួល​ម៉ូតូ​ហើយ​រត់​ចោល​ម៉ូតូ​គេច​រក​កន្លែង​មាន​សុ​វត្ថ​ភាព ។​ឃើញ​ដូចនេះ​ជន មិន​ស្គាល​មុខ​នេះ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​តែម្តង ។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច បាន​ចុះមក​ធ្វើការ អន្តរាគ​ម​ន៏​ដល់​កន្លែងកើតហេតុ និង​អូស​យក​ម៉ូតូ​យក​ទៅ​ខណ្ឌ ៧​មករា​ដើម្បី​ធ្វើ ការ សាកសួរ​។ 
​សមត្ថកិច្ច បានឲ្យដឹង​ទៀតថា ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ទំនង​បង្កឡើង ដោយ​យុវជន​រងគ្រោះ​នេះ ធ្លាប់​មាន​ទំនាស់ ជាមួយ​មួយ​ជន​មិន​ស្គាល​មុខ​នេះ​ពីមុនមក ទើប​ថ្ងៃនេះ​ពួក គេ​ចង់​ជម្រះបញ្ជី​គ្នា ឲ្យ​រួច រាល់ ម្តង​ទៅ​សំណាង​ហើយ​មិន​មាន​រងរបួស ៕​

a