សប្តាហ៏នេះកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជួនជនសង្ស័យចំនួន២៧នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនត្រូវបានទៅសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោស

0

ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន២៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុជាបន្តបន្ទាប់ដើម្បីផ្តន្ទាទោស តាម និតី វិធី ពាក់ព័ន្ធបទល្មើស ជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ព្រះសី ហនុបានបញ្ជាក់ប្រាប់ឱ្យដឹងថាគិតជាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២នេះជនសង្ស័យចំនួន ២៧ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅតំបន់ផ្សេងៗពីគ្នា ដោយខ្លះចាប់ខ្លូននៅស្រុកកំពង់ សីលា និងខ្លះចាប់ខ្លួន នៅ ក្រុងព្រះសីហនុ។

ក្នុងនោះ ជនសង្ស័យចំនួន០២នាក់ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោស តាម ផ្លួវ ច្បាប់ ។ ហើយសំរាប់រសៀល ថ្ងៃទី២០ ខែ កក្កដាឆ្នាំ២០២២នេះ ជនសង្ស័យចំនួន២៥នាក់ និងត្រូវ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង តាម និតីវិធីផងដែរ៕

(ដោយ នាគសមុទ្រ)