សត្វដំរីព្រៃមួយក្បាលបានរត់ចូលភូមិក្នុងខេត្តឧត្ដរមានជ័យ ធ្វើឱ្យអ្នកភូមិភ្ញាក់ផ្អើល

សត្វដំរីព្រៃធំមួយក្បាល ដែលគេសង្ស័យថាចុះប្រេង បានរត់ចូលក្នុងភូមិរំដួលចាស់ (ជាប់ផ្លូវយុទ្ធសាស្រ្តជួរភ្នំដងរែក) ក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ប៉ុន្តែវាមិនបានយាយីអ្នកភូមិ ឬបំផ្លាញអ្វីនៅក្នុងភូមិនោះទេ។
ប្រជាពលរដ្ឋ បានយល់តាមបែបអបិយជំនឿវិញថា ការដែលមានសត្វដំរីដែលចូលដល់ក្នុងភូមិដូច្នេះ គឺជាប្រផ្នូលល្អទៅ វិញ ដែលនឹងនាំមកនូវក្ដីសុខក្នុងស្រុកភូមិ៕ដោយ:ចាន់ ធី