ឯកឧត្តម ខ្លូត ចិន្ដា អះអាងថា ការអនុវត្តគោលនយោបាយគាំពារសង្គម សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ

កំពង់ចាម : ឯកឧត្តម ខ្លូត ចិន្តា អភិបាល រង ខេត្តកំពង់ចាម បានថ្លែងថា ការអនុវត្តគោលនយោបាយគាំពារសង្គម សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ នោះជាវិធានការអន្តរាគមន៍ជំនួយសង្គម រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំពោះកម្មការនីដែលជាស្ត្រីមានផ្ទៃពោះ និងគ្រួសារដែលមានជីវភាពក្រីក្រ និងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ-១៩ ផងដែរ ។ ការ អះអាង បែប នេះ ក្នុងឱកាសជួបពិភាក្សាការងារសហជីព និងនាំយកអំណោយជូនដល់កម្មការិនីដែលទើបសម្រាលកូនចំនួន ៥គ្រួសារ ក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ នារសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ។

ក្នុង ឱកាសនោះ ឯកឧត្តម ខ្លូត ចិន្ដា បានថ្លែងអំណរគុណចំពោះកម្មករ កម្មការិនី ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងសូមអបអរសាទរចំពោះការទទួលបាននូវសមាជិកថ្មី ព្រមទាំងបានជម្រាបជូន អំពី គោលនយោបាយ សំខាន់ៗ របស់ គណបក្ស ផងដែរ ។

គួរ បញ្ជាក់ ថា ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការ សហជីព ចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខេត្តកំពង់ចាម បានអញ្ជើញចុះជួបពិភាក្សាការងារសហជីពទាក់ទងនឹងចំណុចខ្លាំង ចំណុចខ្សោយ នៃលទ្ធនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយបានស្តាប់នូវបញ្ហាប្រឈម បញ្ហាតម្រូវការ និងសំណូមពរ ពីក្រុមការងារសហជីពស្រុក និងគណបក្សឃុំ ទាំង១៥ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងនោះក៏បានពង្រឹងរបៀបរបបរបស់ការងារសហជីពស្រុក និងក្រុមការងារសហជីពឃុំ ដោយបានជូនក្រមាដល់អ្នកចូលរួមម្នាក់ ១ ផងដែរ បន្ទាប់មកក៏បាននាំយកនូវអំណោយជូនកម្មការិនីដែលទើបសម្រាលកូនចំនួន ០៥គ្រួសារ ក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ដោយ ១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី ៕