សំណល់វិជ្ជសាស្ត្រគឺជាសំណល់ដែលអាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិតមនុស្សសត្វ និងរុក្ខជាតិ

បន្ទាយមានជ័យ៖សំណល់វិជ្ជសាស្ត្រគឺជាសំណល់ដែលអាចបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិតមនុស្សសត្វ និងរុក្ខជាតិពោល គឺវាបង្ករអោយមានការពុល ការចម្លងមេរោគ ការរាតត្បាតនៃជម្ងឺផ្សេង ប្រសិនបើយើងគ្មានការគ្រប់គ្រង និងបង្ការទុកជាមុន ឯកឧត្ដម សុខ សុគន្ធ អនុរដ្ឋលេខាខាធិការក្រសួងសុខាភិបាលលើកឡើងដូច្នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី៖ ការគ្រប់គ្រងសំណល់វិជ្ជសាស្ត្រ នៅកម្ពុជា នាសាលប្រជុំមន្ទីរសុខាភិបាលខេត្តថ្ងៃទី ២ សីហា ២០២២។

លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្ដម បណ្ឌិត ជូ មុនីដារិន អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន មានវត្តមានក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ និងមានការចូលរួមពី មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសំភព-រោគស្ត្រី…ជាដើម។

លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ឥទ្ធពលនៃការប៉ះពាល់ដល់សុខភាព និងបរិស្ថាន បណ្ដាលមកពីកង្វះខាតក្នុងការគ្រប់គ្រង់សំណល់ ពីសេវាថែទាំសុខភាព រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាលបនរៀបចំប្រកាសមួយ កាលពីខែកក្ដដា ឆ្នាំ២០០៨ ដើម្បីពង្រឹងនិយ័តកម្មនៃការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព។ ហើយដើម្បីអោយការអនុវត្តតាមប្រកាសអោយមានប្រសិទ្ធភាព ក្រសួងសុខាភិបាលបាន បានរៀបចំមគ្គុទេសក៍ជាតិស្ដីពីការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាពមួយទៀត ដើម្បីផ្ដល់នូវចំណេះដឹងផ្នែកបច្ចេកទេសអោយមានភាពជាក់លាក់ ដោយបន្ថែមនូសមាសភាពទាក់ទងនិងសំណល់រាវ ឬទឹក និងសុត្តិភាព មន្ទីរពិសោធន៍ជាឧបសម្ព័ន្ធ ដោយយោងតាមគោលនយោបាយ របស់កនរសួងសុខាភិបាល ស្ដីពីការគ្រប់គ្រង់សំណល់ពីសេវាថែទាំសុខភាព និងច្បាប់របស់ក្រសួងបរិស្ថានស្ដីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងអនុក្រិត្យ ស្ដីពីការគនរប់គ្រងសំណល់រឹង។

បញ្ជក់ថា៖គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយស្ដីពី៖ ការគ្រប់គ្រងសំណល់វិជ្ជសាស្ត្រ នៅកម្ពុជាគឺ ដើម្បីគ្រប់គ្រងសំណល់វិជ្ជសាស្ត្រ នៅកម្ពុជាដែលស្ថិតនៅក្នុងស្ថានភាពមិនទាន់ល្អ និងក្រោមកំរិតស្តង់ដារបស់អង្កការសុខភាព ពិភពលោកនៅឡើយ។
ហើយដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការការ ពារសុខភាព មនុស្ស សត្វនិងរុក្ខជាតិនិងបរិស្ថាននៅកម្ពុជា ទើបក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក បានសម្រេចចិត្តដាកទុនវិនិយោគលើកាប្រមូល ដឹកជញ្ជូន និងធ្វើប្រព្រឹត្តកម្មសំណល់វេជ្ជសាសស្ត្រ។

ឯកឧត្ដម សុខ សុគន្ធ អនុរដ្ឋលេខាខាធិការក្រសួងសុខាភិបាលសង្ឃឹមនិងជឿជាក់ថាក្រោយពីបានស្ដាប់បទបង្ហាញ ពីវាគ្មិន សំណួរចម្លើយ ផ្សេងៗសិក្ខាកាមទាំងអស់ដែល អ្នកបំរើវិស័យសុខាភិបាលឯកជន និងចូលរួម ដើម្បីលើកកំពស់សុខមាលភាពយើងទាំងអស់៕ដោយ៖ ឃិន គន្ធា